អដ្ឋកថា មហាឧក្កុសជាតកទី ៣

ក្បាលទី 49 · ទំព័រ 36

[ ២០-៣៥ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ឧបាសកដែលចងមិត្ត ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា ឧក្កា មិលាចា ពន្ធន្តិ ដូច្នេះជាដើម ។ បានឮថា ឧបាសកនោះជាបុត្តនៃត្រកូលចាស់ ក្នុងនគរសាវត្ថី បញ្ជូន សម្លាញ់ទៅឲ្យសូមកុលធីតាម្នាក់ ។ កុលធីតានោះសួរថា មិត្តនិងសម្លាញ់ ដែលអាចចែករំលែកកិច្ចដែលកើតឡើងរបស់គេមានដែរឬទេ បុរសនោះឆ្លើយ ថាមិនមាន កាលកុលធីតានោះពោលថា បើដូច្នោះ បុរសនោះត្រូវចងមិត្តទុក ជាមុនចុះ ។ បុរសនោះតាំងនៅក្នុងពាក្យដាស់តឿននោះ ផ្តើមធ្វើមេត្រីជាមួយ អ្នកយាមទ្វារទាំង ៤ ហើយបានធ្វើមេត្រីជាមួយអ្នករក្សានគរនិងឥស្សរជន មានអាមាត្យជាដើម សូម្បីជាមួយសេនាបតីនិងជាមួយឧបរាជ ក៏ធ្វើមេត្រីទុក ដែរ កាលធ្វើជាមិត្តនឹងជនទាំងនោះបាន ក៏ធ្វើមេត្រីជាមួយព្រះរាជាដោយ លំដាប់ បន្ទាប់អំពីនោះក៏បានធ្វើមេត្រីជាមួយព្រះមហាថេរ ៨០ អង្គ និងជាមួយ ព្រះអានន្ទ រហូតដល់ព្រះតថាគត ។ ពេលនោះព្រះសាស្តា ទ្រង់ក៏ឲ្យ បុរសនោះតាំងនៅក្នុងសរណៈ និងសីល ។ ព្រះរាជាក៏ប្រោសប្រទានឥស្សរិយយស ដល់បុរសនោះ ។ បុរសនោះប្រាកដឈ្មោះថាមិត្តគន្ថកៈនោះឯង ។ កាលនោះ ព្រះរាជាប្រទានឃ្លាំងធំដល់បុរសនោះ ឲ្យធ្វើអាវាហមង្គល ។ មហាជនចាប់តាំងពីព្រះរាជាឡើងទៅ បញ្ជូនបណ្ណាការឲ្យបុរសនោះ កាល នោះ ភរិយារបស់បុរសនោះ ក៏បញ្ជូនបណ្ណាការដែលព្រះរាជាទ្រង់ប្រទាន ទៅជូនដល់ឧបរាជ បញ្ជូនបណ្ណាការដែលឧបរាជប្រទាន ទៅឲ្យដល់សេនាបតី ជាលំដាប់ទៅ ដោយឧបាយនេះឯង ។ បានចងសម្ព័ន្ធនឹងអ្នកនគរគ្រប់ គ្នាបាន ។ ក្នុងថ្ងៃទី ៧ ស្វាមីភរិយារេបោចំមហាសក្ការៈ យាងព្រះទសពល ថ្វាយមហាទានដល់ភិក្ខុសង្ឃប្រមាណ ៥០០ រូប មានព្រះពុទ្ធជាប