អដ្ឋកថា ឧទ្ទាលកជាតកទី ៤
[ ៣៦-៤៩ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុ កុហកមួយរូប ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា ខរាជិនា ជដិលា បង្កទន្តា ដូច្នេះជាដើម ។ រឿងសង្ខេបមានដូច្នេះថា ភិក្ខុនោះ បួសក្នុងសាសនា ដែលមានធម៌ជា គ្រឿងនាំចេញចាកទុក្ខបានហើយ ក៏គង់ពេញចិត្តប្រព្រឹត្តនូវរឿងកុហក ៣ ស្ថាន ដើម្បីត្រូវការបច្ច័យទាំង ៤ ។ កាលនោះពួកភិក្ខុ កាលប្រកាសទោសរបស់ លោក តាំងរឿងសន្ទនាគ្នាក្នុងធម្មសភាថា អាវុសោទាំងឡាយ ភិក្ខុឈ្មោះនោះ បួសក្នុងសាសនា ដែលប្រកបដោយធម៌ជាគ្រឿងនាំចេញចាកទុក្ខបែប នេះ ហើយ គង់អាស្រ័យការកុហកដើម្បីចិញ្ចឹមជីវិត ។ ព្រះសាស្តាយាងមកហើយត្រ ាស់សួរថា ម្នាលភិក្ខុទាំងឡាយ អំបាញ់មិញនេះ ពួកអ្នកអង្គុយសន្ទនា គ្នាដោយរឿងអ្វី កាលភិក្ខុទាំងឡាយក្រាបទូលឲ្យទ្រង់ជ្រាបថា បពិត្រព្រះអង្គ ដោយរឿងឈ្មោះនេះ ទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុង កាលឥឡូវនេះបុណ្ណោះទេ សូម្បីក្នុងកាលមុន អ្នកក៏ធ្លាប់កុហកដូចគ្នា ទើប ទ្រង់នាំអតីតនិទានមកសាធកៈដូចតទៅនេះថា ក្នុងអតីតកាល ព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វសោយព្រះជាតិជាបុរោហិត ជាបណ្ឌិតឈ្លាសវៃ ។ ថ្ងៃមួយ ព្រះពោធិសត្វនោះទៅលេងឧទ្យាន ឃើញស្រីផ្កាមាសរូបស្អាតម្នាក់ជាប់ចិត្ត សម្រេចការនៅរួមជាមួយនាង នាងអាស្រ័យបុរោហិតនោះ ក៏មានគភ៌ កាល ដឹងថាខ្លួនមានគភ៌ ក៏ប្រាប់ថា បពិត្រលោកម្ចាស់ ខ្ញុំមានទម្ងន់ហើយ ក្នុងពេល កុមារកើត កាលខ្ញុំនឹងដាក់ឈ្មោះ តើដាក់ឈ្មោះគេដូចម្តេច បុរោហិតគិតថា ក្មេងកើតក្នុងផ្ទៃរបស់នាងវណ្ណទាសី មិនអាចដាក់ឈ្មោះតាមត្រកូលបាន ក៏ ពោលថា នែនាង ដើមឈើដែលការពារខ្យល់បានមួយ