សុរុចិជាតកទី ៦
( នាងសុមេធាទេវីពោលថា ) ខ្ញុំជាមហេសីភរិយារបស់ ព្រះបាទសុរុចិ ដែលព្រះអង្គទ្រង់នាំមកមុនដំបូង ព្រះបាទសុរុចិនាំខ្ញុំមកអស់ មួយហ្មឺនឆ្នាំហើយ ។ បពិត្រព្រាហ្មណ៍ ខ្ញុំនោះមិនដែលដឹងថា ខ្ញុំបានមើលងាយ ព្រះរាជា សុរុចិ ជាធំក្នុងដែនវិទេហៈ ព្រះអង្គគ្រប់គ្រងនូវក្រុងមិថិលា ដោយកាយ ដោយវាចា ឬដោយចិត្ត ក្នុងទីវាលឬក្នុងទីកំបាំងមុខឡើយ ។ បពិត្រឥសី សូមឲ្យបុត្តកើត ( ក្នុងផ្ទៃរបស់ខ្ញុំ ) ដោយកិរិយាពោលនូវពាក្យសច្ចៈ នេះ កាលបើខ្ញុំនិយាយកុហក សូមឲ្យក្បាល ( របស់ខ្ញុំ ) បែកជា ប្រាំពីរភាគចុះ ។ ព្រះភស្តាផង ព្រះមាតាក្មេកផង ព្រះបិតាក្មេកផង ព្រះមាតា បង្កើតនិងបិតាបង្កើតផង ជាទីគាប់ចិត្ត ជាទីស្រឡាញ់ ( របស់ខ្ញុំ ) បពិត្រ ព្រហ្ម ព្រះបិតាក្មេកនិងព្រះមាតាក្មេកទាំងពីរនោះ រស់នៅដរាបណា ក៏ទូន្មាន ខ្ញុំដរាបនោះ ។ ខ្ញុំនោះជាស្រីប្រកបដោយសេចក្តីមិនត្រេកអរ គឺការមិនបេតោ បៀន ជាអ្នកប្រព្រឹត្តធម៌ដោយពិតប្រាកដ មិនខ្ជិលច្រអូស បានបម្រើព្រះមាតា ក្មេកនិងព្រះបិតាក្មេកនោះ ដោយសេចក្តីគោរព ទាំងយប់ទាំងថ្ងៃ ។ បពិត្រឥសី សូមឲ្យបុត្តកើតដោយកិរិយាពោលនូវពាក្យសច្ចៈនេះ កាលបើខ្ញុំ និយាយកុហក សូមឲ្យក្បាល ( របស់ខ្ញុំ ) បែកជាប្រាំពីរភាគចុះ ។ បពិត្រព្រាហ្មណ៍ ខ្ញុំមិនមានសេចក្តីប្រច័ណ្ឌ ឬសេចក្តីក្រោធ ចំពោះពួកស្ត្រីទាំងមួយហ្មឺនប្រាំមួយពាន់ ដែលជាភរិយាជាមួយគ្នា ក្នុងកាល ណាម្តងឡើយ ។ ខ្ញុំត្រេកអរចំព្រោះស្តីទាំងនោះ ដោយប្រយោជន៍ ស្រី ណាមួយ មិនជាទីស្រឡាញ់របស់ខ្ញុំ ឥតមានឡើយ ខ្ញុំអនុគ្រោះពួកស្ត្រីរួម ប្តីទាំងអស់សព្វៗកាល ដូចជាខ្លួនឯង ។ បពិត្រឥសី សូមឲ្យបុត្តកើតដោយ កិរិយាពោលនូវពាក្យសច្ចៈ