មហាមោរជាតកទី ៨

ក្បាលទី 49 · ទំព័រ 136

( ស្តេចក្ងោកពោធិសត្វពោលថា ) ម្នាលសម្លាញ់ ប្រសិនបើ អ្នកចាប់ខ្ញុំព្រោះហេតុនៃទ្រព្យ អ្នកកុំសម្លាប់ខ្ញុំឡើយ សូមចាប់ខ្ញុំទាំងរស់ ហើយនាំខ្ញុំទៅកាន់សំណាក់ព្រះរាជាចុះ អ្នកទំនងជានឹងបាននូវទ្រព្យដ៏ច្រើន ។ ( កូនព្រានព្រៃពោលថា ) ធ្នូដ៏ប្រសើរនិងព្រួញនេះ ខ្ញុំមិន មែនយឺតប្រុងប្រៀបដើម្បីនឹងបាញ់អ្នកក្នុងថ្ងៃនេះទេ ខ្ញុំនឹងបាញ់ផ្តាច់អន្ទាក់របស់ អ្នកទេតើ ( ដោយគិតថា ) ស្តេចក្ងោកចូរទៅតាមសប្បាយចុះ ។ ( ស្តេចក្ងោក… ) អ្នកខំអត់ទ្រាំនូវសេចក្តីស្រេកឃ្លានទាំង យប់ទាំងថ្ងៃ ដើរជាប់តាមខ្ញុំអស់ប្រាំពីរឆ្នាំហើយ កាលបើយ៉ាងនេះ ព្រោះ ហេតុអ្វី ក៏អ្នកចង់ដោះខ្ញុំដែលកំពុងជាប់អន្ទាក់ឲ្យរួចអំពីអន្ទាក់វិញ ។ អ្នកទើបនឹង វៀរចាកបាណាតិបាតក្នុងថ្ងៃនេះឬ ឬក៏អ្នកឲ្យអភ័យដល់សត្វទាំងពួង បានជា អ្នកចង់ដោះខ្ញុំដែលកំពុងជាប់អន្ទាក់ ឲ្យរួចចាកអន្ទាក់វិញ ។ ( កូនព្រានព្រៃ… ) ម្នាលស្តេចក្ងោក អ្នកចូរប្រាប់អំពីបុគ្គល ដែលវៀរចាកបាណាតិបាតផង អ្នកដែលឲ្យនូវអភ័យដល់សត្វទាំងពួងផង ខ្ញុំ សូមសួរអ្នក ត្រង់សេចក្តីនុ៎ះ បុគ្គលនោះច្យុតអំពីលោកនេះទៅ នឹងបាននូវ សេចក្តីសុខដូចម្តេចខ្លះ ។ ( ស្តេចក្ងោក… ) ខ្ញុំនឹងប្រាប់អំពីបុគ្គលដែលវៀរចាកបាណា តិបាតផង អ្នកដែលឲ្យនូវអភ័យដល់សត្វទាំងពួង បុគ្គលនោះរមែងបាននូវសេចក្តី សរសើរក្នុងបច្ចុប្បន្នផង លុះបែកធ្លាយសរីរៈទៅ នឹងបានទៅកើតនៅឋានសួគ៌ ផង ។ ( កូនព្រាន… ) សមណព្រាហ្មណ៍ពួកខ្លះបានពោលថា ទេវតា ទាំងឡាយមិនមានទេ ជីវៈក្នុងលោកនេះរមែងដល់នូវសេចក្តីដាច់សូន្យ ផល នៃអំពើដែលសត្វធ្វើល្អធ្វើអាក្រក់ រមែងដល់នូវសេចក្តីដាច់សូន្យដូចគ្នា ទាំង ពោលថា ទានជាគុណជាត គឺម