អដ្ឋកថា តច្ឆសូករជាតកទី ៩

ក្បាលទី 49 · ទំព័រ 161

[ ១០៤-១១៨ ] ព្រះសាស្តា កាលគង់នៅក្នុងវិហារជេតពន ទ្រង់ប្រារព្ធ ព្រះថេរៈចាស់ពីររូប ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា យទេសមានា វិចរម្ញា ដូច្នេះជាដើម ។ បានឮមកថា ព្រះបាទមហាកោសល ប្រទានធីតាដល់ព្រះបាទពិម្ពិសារ បានប្រទានកាសិកគាមដល់ព្រះរាជធីតា ដើម្បីជាថ្លៃគ្រឿងងូត ។ កាលព្រះបាទ អជាតសត្តុ ផ្តាច់ព្រះជន្មព្រះរាជបិតាហើយ ព្រះបាទបសេនទិទ្រង់រឹបអូស យកវិញ ។ កាលព្រះរាជាទាំងពីរអង្គ ទ្រង់ច្បាំងដណ្តើមស្រុកនោះ ដំបូង ព្រះបាទអជាតសត្តុ ទ្រង់ឈ្នះ ព្រះបាទបសេនទិកោសល ទ្រង់ចាញ់ ក៏ ត្រាស់សួរពួកអាមាត្យថា យើងនឹងប្រើឧបាយដូចម្តេចហ្ន៎ ទើបចាប់អជាត សត្តុបាន ពួកអាមាត្យនាំគ្នាក្រាបទូលថា បពិត្រមហារាជ ធម្មតាភិក្ខុទាំងឡាយ រមែងជាអ្នកឈ្លាសក្នុងការគិត គួរទ្រង់បញ្ជូនឈ្លបទៅ រង់ចាំកំណត់ ពាក្យរបស់ពួកភិក្ខុមើល ។ ព្រះរាជាទទួលថាសាធុ ហើយត្រាស់ប្រើរាជ បុរសទៅដោយព្រះតម្រាស់ថា មកអ្នកទាំងឡាយ ពួកអ្នកចូរនាំគ្នាទៅកាន់ វិហារ លាក់ខ្លួនឃ្លាំចាំស្តាប់ពាក្យរបស់លោកម្ចាស់ទាំងឡាយឲ្យបាន ។ ក្នុង វត្តជេតពន មានពួករាជបុរសបួសជាច្រើន បណ្តាភិក្ខុទាំងនោះ ព្រះថេរៈពីរ រូបដែលនៅ ត្រង់បណ្ណសាលាខាងចុងវិហារ មួយរូបឈ្មោះថា ធនុគ្គហ ។ តិស្សត្ថេរ មួយរូបឈ្មោះថា មន្តិទត្តត្ថេរ ព្រះថេរៈទាំងពីរសិងលក់អស់រាត្រី ភ្ញាក់ពេលទៀបភ្លឺ ព្រះធនុគ្គហតិស្សត្ថេរបង្កាត់ភ្លើងឲ្យឆេះពោលថា លោក ម្ចាស់មន្តិទត្តត្ថេរ ព្រះថេរៈសួរថា មានការអ្វីលោកម្ចាស់ ព្រះធនុគ្គហតិស្សត្ថ េរសួរថា លោកម្ចាស់កំពុងសិងឬ ក៏ឆ្លើយថា ខ្ញុំមិនសិងទេ តើលោក ម្ចាស់មានការអ្វី ។