មហាវាណិជជាតកទី ១០

ក្បាលទី 49 · ទំព័រ 175

( ព្រះសាស្តាទ្រង់ត្រាស់ថា ) ពាណិជទាំងឡាយ ជា អ្នកស្វែងរកទ្រព្យមកអំពីដែនផ្សេងៗ ធ្វើនូវការប្រជុំ ( ក្នុងក្រុងពារាណសី ) ធ្វើបុគ្គលម្នាក់ឲ្យជាធំ ហើយចៀសចេញទៅ ។ ពាណិជទាំងឡាយនោះ មកដល់ ផ្លូវឆ្ងាយដាច់ស្រយាលនោះ ជាផ្លូវមិនមានស្បៀងអាហារ មិនមានទឹក បានឃើញនូវដើមជ្រៃធំ មានម្លប់ត្រជាក់ ជាទីរីករាយនៃចិត្ត ។ ឯពាណិជ ទាំងនោះ ជាបុគ្គលល្ងង់ត្រូវមោហៈបិទបាំង ក៏អង្គុយក្រោមម្លប់ឈើនោះ ក្នុង ទីនោះ ហើយប្រឹក្សាគ្នាថា យីអើ ឈើនេះ ហាក់ដូចជាសើមដោយទឹក ហាក់ដូចជាមានទឹកហូរទៅ បើដូច្នោះ យើងជាពួកឈ្មួញនឹងកាប់នូវមែកឈើ ខាងកើត ។ សោតឯមែកនោះ គ្រាន់តែត្រូវពួកឈ្មួញកាប់ដាច់ភ្លាម ក៏ស្រក់ ទឹកចេញ ឯទឹកក៏ថ្លាមិនល្អក់ ពាណិជទាំងនោះបានងូតផឹក ក្នុងទីនោះ ដរាប ដល់អស់ចំណង់ ។ ពួកឈ្មួញពាល ត្រូវមោហៈបិទបាំង ប្រឹក្សានូវហេតុ ទី ២ ថា បើដូច្នោះ ពួកយើងជាពួកឈ្មួញ នឹងកាត់នូវមែកឈើ ខាងត្បូងនោះ ទៀត ។ សោតឯមែកឈើនោះ គ្រាន់តែត្រូវពួកឈ្មួញកាត់ដាច់ភ្លាម ក៏ហូរ ចេញនូវបាយនៃស្រូវសាលី ដ៏លាយដោយសាច់ដ៏ច្រើន នូវនំកុម្មាស ហាក់ដូចជា បាយាសមានទឹកតិច នូវសម្លកកូរ និងសម្លសណ្តែកបាយ ពាណិជ ទាំងនោះ បានបរិភោគទំពាស៊ីក្នុងទីនោះ ដរាបទាល់អស់ចំណង់ ។ ពួកពាណិជ ល្ងង់ ដែលត្រូវមោហៈបិទបាំង ក៏ប្រឹក្សាគ្នានូវហេតុទី ៣ ថា បើដូច្នោះយើង ជាពួកឈ្មួញនឹងកាត់មែកឈើខាងលិចនោះទៀត ។ សោតឯមែកនោះ គ្រាន់តែ ត្រូវពួកឈ្មួញកាត់ដាច់ភ្លាម ក៏ចេញនូវពួកនាងនារី មានខ្លួនតាក់តែងហើយ