អដ្ឋកថា មហាវាណិជជាតកទី ១០

ក្បាលទី 49 · ទំព័រ 178

[ ១១៩-១២២ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ពួកឈ្មួញអ្នកនគរសាវត្ថី ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា វាណិជា សមិតឹ កត្វា ដូច្នេះជាដើម ។ រឿងមានសេចក្តីថា ឈ្មួញទាំងនោះមានការទៅជួញដូរ ថ្វាយមហាទាន ដល់ព្រះសាស្តា តាំងមាំក្នុងសរណៈនិងសីល ក្រាបទូលថា បពិត្រព្រះអង្គ បើពួកខ្ញុំព្រះអង្គមិនមានរោគ ត្រឡប់មកបាន នឹងសូមថ្វាយបង្គំយុគលបាទ របស់ព្រះអង្គម្តងទៀត ចេញដំណើរទៅជាមួយរទេះ ៥០០ ដល់ផ្លូវកន្តារ កំណត់ផ្លូវមិនបាន ហួសផ្លូវកន្តារចូលដល់ក្នុងព្រៃ ដាច់ទឹកដាច់អាហារ ឃើញ ដើមជ្រៃដែលនាគគ្រប់គ្រងមួយដើម ក៏នាំគ្នាដាក់រទេះ អង្គុយត្រង់គល់ឈើ នោះ ។ ជនទាំងនោះឃើញដើមជ្រៃខេវោស្រងាត់ដូចដើមរៃទឹក មែកជ្រៃសោត ក៏ដូចឆ្អែតដោយទឹក គិតគ្នាថា ក្នុងដើមឈើនេះប្រាកដជាមានទឹក ពួកយើង កាត់មែកទិសខាងកើត របស់ដើមឈើនេះ ដើម្បីបានទឹកផឹក ពោលហើយ បុរសម្នាក់ក៏ឡើងកាត់មែក ។ ធ្នារទឹកបុនដើមត្នោតក៏បានហូរចុះមក ជនទាំងនោះ នាំគ្នាងូតនិងផឹកក្នុងទីនោះ ហើយនាំគ្នាកាប់មែកខាងត្បូង ភោជនមានរស ផ្សេងៗក៏ធ្លាក់ចុះមកអំពីមែកនោះ ។ ឈ្មួញទាំងនោះនាំគ្នាបរិភោគ ហើយ កាប់មែកទិសខាងលិច ពួកស្ត្រីដែលតាក់តែងកាយហើយ នាំគ្នាចេញមក អំពីមែកនោះ ។ ឈ្មួញទាំងនោះនាំគ្នាអភិរម្យជាមួយស្រីនោះ ហើយកាប់ មែកទិសខាងជើង កែវ ៧ ប្រការក៏ហូរចុះមកអំពីមែកនោះ ។ ឈ្មួញទាំងនោះ នាំគ្នារើសកែវទាំងនោះ ដាក់ពេញរទេះទាំង ៥០០ ត្រឡប់មកគនរ សាវត្ថី ទុកដាក់ទ្រព្យហើយ នាំគ្នាកាន់យកគ្រឿងក្រអូបនិងមាលាជាដើមទៅកាន់ វិហារជេតពន ថ្វាយបង្គំព្រះសាស្តាបូជាហើយ អង្គុយក្នុងចំណែកម្ខាង ស្តាប់ធម្មកថាហើយ ទូលនិមន្តថ្វាយមហាទានក្នុង