ទសព្រាហ្មណជាតកទី ១២

ក្បាលទី 49 · ទំព័រ 204

( ព្រះសាស្តាទ្រង់ត្រាស់ថា ) ព្រះរាជាជាយុធិដ្ឋិលគោត្ត ព្រះអង្គប្រាថ្នានូវធម៌ បានត្រាស់នឹងអាមាត្យឈ្មោះវិធូរៈថា ម្នាលវិធូរៈ អ្នកចូរ ស្វែងរកនូវព្រាហ្មណ៍ទាំងឡាយ ដែលជាអ្នកមានសីល ជាពហុស្សូត វៀរចាក មេថុនធម្ម ឲ្យមកបរិភោគនូវភោជនរបស់យើង ទក្ខិណាទានដែលគេឲ្យ ហើយចំពោះបុគ្គលណា ជាទានមានផលច្រើន ម្នាលសម្លាញ់ យើងនឹងឲ្យ នូវទក្ខិណាទាន ( ចំពោះបុគ្គលនោះ ) ។ ( អាមាត្យឈ្មោះវិធូរៈក្រាបទូលថា ) បពិត្រព្រះសម្មតិទេពពួក ព្រាហ្មណ៍ដែលជាអ្នកមានសីល ជាពហុស្សូត វៀរចាកមេថុនធម្ម គួរ នឹងបរិភោគនូវភោជនរបស់ព្រះអង្គ គេរកបានដោយក្រ ។ បពិត្រមហារាជ ឮថាជាតិព្រាហ្មណ៍ទាំងឡាយណាមាន ១០ យ៉ាង សូមព្រះអង្គ ទ្រង់ព្រះ សណ្តាប់នូវការចែករំលែក និងការពិនិត្យពិច័យនូវព្រាហ្មណ៍ទាំងនោះ តាម ប្រាជ្ញារបស់ទូលព្រះបង្គំជាខ្ញុំ ដោយពិស្តារចុះ ។ ព្រាហ្មណ៍ទាំងឡាយ កាន់ ការុងទាំងឡាយ ដែលពេញដោយឫសឈើ ចងមាត់ជិត ហើយតែងក្បួន ថ្នាំទាំងឡាយផង ផ្ងូតទឹកឲ្យគេផង សែកនូវ ( ភូតវិជ្ជា ) ផង ។ បពិត្រ ព្រះរាជា ឯព្រាហ្មណ៍ទាំងឡាយនោះ ស្មើដោយពេទ្យគេហៅថា ព្រាហ្មណ៍ ដែរ បពិត្រមហារាជ ( ព្រាហ្មណ៍ទាំងឡាយនេះ ) ទូលព្រះបង្គំជាខ្ញុំ បាន ក្រាបទូលចំពោះព្រះអង្គរួចហើយ យើងនឹងចូលទៅរកពួក ព្រាហ្មណ៍ប្រាកដ ដូច្នោះឬ ។ ( ព្រះរាជាកោរព្យ… ) ពួកព្រាហ្មណ៍ទាំងនោះ ប្រាសចាក ភាពជាព្រាហ្មណ៍ តែព្រាហ្មណ៍ទាំងនោះ គេមិនហៅថាព្រាហ្មណ៍ទេ ម្នាល វិធូរៈ អ្នកចូរស្វែងរកព្រាហ្មណ៍ទាំងឡាយដទៃវិញ ដែលជាអ្នកមានសីល ជា ពហុស្សូត វៀរចាកមេថុនធម្ម ឲ្យមកបរិភោគនូវភោជនរបស់យើង ម្នាល សម្លាញ់ ទក្ខិណាទានដែលគេឲ្យហើយចំពោះបុគ្គលណា ជាទានមានផលច្រើន យើង