ភិក្ខាបរម្បរជាតកទី ១៣
( កុដុម្ពិកៈទូលថា ) ខ្ញុំព្រះអង្គបានឃើញព្រះអង្គ មានព្រះ រូបទន់ភ្លន់ ចេញចាកដែនមកកាន់ព្រៃស្ងាត់ ប្រកបដោយផ្ទះកំពូលដ៏ប្រសើរ មានអាសនៈដ៏ថ្លៃថ្លា ដែលគេក្រាលបម្រុងទុក ទើបថ្វាយក្រយាស្ងោយដ៏ឧត្តម ជាភត្តនៃស្រូវសាលីដ៏វិចិត្រ លាយដោយសាច់ដ៏ស្អាត ចំពោះព្រះអង្គនោះ ដោយសេចក្តីស្រឡាញ់ ព្រះអង្គទទួលក្រយាស្ងោយនោះហើយ តែមិនសោយ ដោយព្រះអង្គឯងត្រឡប់ជាប្រទានដល់ព្រាហ្មណ៍វិញ សូមក្រាបថ្វាយបង្គំចំពោះ ព្រះអង្គ តើការណ៍នេះជាសភាពដូចម្តេច ។ ( ព្រះរាជាត្រាស់ថា ) ព្រាហ្មណ៍ ( នេះ ) ជាអាចារ្យរបស់ យើង ជាអ្នកខ្វល់ខ្វាយក្នុងកិច្ចតូចនិងកិច្ចធំផង ជាបុគ្គលគួរគោរពផង គួរឲ្យ យើងហៅរកផង ( ព្រោះហេតុនោះ ) យើងគួរឲ្យភោជន ។ ( កុដុម្ពិកៈ… ) ឥឡូវនេះ ខ្ញុំសូមសួរព្រាហ្មណ៍ជា គោតម គោត្តដែលស្តេចតែងបូជា ព្រះរាជាបានប្រទានភត្តដែលលាយដោយសាច់ដ៏ ស្អាតដល់អ្នក អ្នកបានទទួលភត្តនោះហើយ ក៏បានប្រគេននូវភោជនដល់ឥសី វិញ អ្នកប្រហែលជាដឹងថា ខ្លួនមិនមែនជាខេត្តនៃទាន ខ្ញុំសូមថ្វាយបង្គំចំពោះ អ្នក តើការណ៍នេះ ជាសភាពដូចម្តេច ។ ( ព្រាហ្មណ៍តបថា ) ខ្ញុំតែងចិញ្ចឹមកូននិងប្រពន្ធផង ចំពាក់ ចិត្តក្នុងផ្ទះទាំងឡាយផង ប្រៀនប្រដៅព្រះរាជាថា សូមព្រះអង្គសោយនូវកាម ទាំងឡាយ ជារបស់នៃមនុស្សផង ហេតុនោះបានជាខ្ញុំគួរប្រគេនភោជនដល់ ឥសីវិញ ដែលនៅក្នុងព្រៃមានតបៈអស់កាលវែង ចម្រើនដោយគុណ មានចិត្ត ចម្រើនហើយ ។ ( កុដុម្ពិកៈ… ) ឥឡូវនេះ ខ្ញុំសូមសួរឥសីដែលស្គមរវីមរវាម ដោយសរសៃ មានរោមក្លៀកនិងក្រចកដុះវែង មានធ្មេញប្រកបដោយមន្ទិល មានធូលីលើក្បាល លោកនៅក្នុងព្រៃម្នាក់ឯង មិនស្តាយជីវិត លោកបាន ប្រគេនភោជនដល់ភិក្ខុណា ភិក្ខុនោះ