អដ្ឋកថា ភិក្ខាបរម្បរជាតកទី ១៣
[ ១៥៣-១៦១ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ កុដុម្ពិកៈម្នាក់ ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា សុខមាលរូបំ ទិស្វា ដូច្នេះជាដើម ។ រឿងមានដូច្នេះថា កុដុម្ពិកៈនោះមានសទ្ធាជ្រះថ្លា ធ្វើមហាសក្ការៈដល់ ព្រះតថាគត និងដល់សង្ឃរឿយៗ ។ សម័យថ្ងៃមួយកុដុម្ពិកៈបានគិតថា អញ ថ្វាយភោជនដ៏ប្រណីត និងសំពត់សាច់ម៉ដ្ឋដល់ព្រះពុទ្ធរតនៈ និងព្រះសង្ឃ ធ្វើមហាសក្ការៈរឿយ ៗ ពេលនេះត្រូវធ្វើមហាសក្ការៈ ដល់ព្រះធម្មរតនៈខ្លះ កាលធ្វើសក្ការៈដល់ព្រះធម្មរតនៈនោះ ត្រូវធ្វើដូចម្តេចហ្ន៎ ។ គាត់កាន់យកនូវ គ្រឿងក្រអូប និងកម្រងផ្កាជាច្រើនទៅកាន់វត្តជេតពន ថ្វាយបង្គំព្រះសាស្តា ក្រាបទូលសួរថា បពិត្រព្រះអង្គ ខ្ញុំព្រះអង្គប្រាថ្នានឹងធ្វើសក្ការៈ ដល់ព្រះធម្ម រតនៈគួរធ្វើដូចម្តេចហ្ន៎ ។ កាលណោះព្រះសាស្តាត្រាស់ថា អ្នកប្រាថ្នានឹងធ្វើ សក្ការៈដល់ព្រះធម្មរតនៈសោត ក៏ចូរធ្វើសក្ការៈដល់អានន្ទដែលជាឃ្លាំងធម៌ ចុះ ។ កុដុម្ពិកៈក្រាបទូលថា សាធុ និមន្តព្រះថេរៈក្នុងថ្ងៃស្អែក នាំទៅកាន់ផ្ទះ របស់ខ្លួនដោយសក្ការៈធំ ឲ្យលោកអង្គុយលើអាសនៈ ដែលមានតម្លៃច្រើន បូជាដោយផ្កាកម្រង និងគ្រឿងក្រអូបជាដើម ថ្វាយភោជនមានរសដ៏ប្រសើរ ផ្សេងៗ ហើយបានថ្វាយសំពត់មានតម្លៃថ្លៃ គួរដល់ត្រៃចីវរ ។ ព្រះថេរៈក៏ ត្រិះរិះថា សក្ការៈនេះកុដុម្ពិកៈធ្វើដល់ព្រះធម្មរតនៈ មិនសមគួរដល់អញឡើយ សមគួរដល់ព្រះធម្មសេនាបតី ទើបនាំបិណ្ឌបាតនិងសំពត់ទៅកាន់វិហារប្រគេន ដល់ព្រះសារីបុត្តត្ថេរជាដើម ព្រះសារីបុត្តនោះក៏ត្រិះរិះថា សក្ការៈនេះ គេធ្វើ ដល់ព្រះធម្មរតនៈ គួរដល់ព្រះសម្មាសម្ពុទ្ធដែលជាម្ចាស់របស់ធម៌ មួយអង្គ ដោយពិត ហើយទ