មាតង្គជាតកទី ១

ក្បាលទី 49 · ទំព័រ 246

( មណ្ឌព្យកុមារសួរថា ) អ្នកមកអំពីទីណា បានជាមាន ប្រដាប់ស្លៀកពាក់អាក្រក់លាមក ដូចជាបិសាចលើអាចម៍ដី ពាក់នូវកំណាត់ សំពត់ដែលគេចោលលើគំនរសំរាមព្ធដ៏ក ខ្លួនអ្នកជាបុគ្គលផ្តេសផ្តាស មិនមែន ជាទក្ខិណេយ្យបុគ្គលទេ ។ ( មាតង្គមហាសត្វឆ្លើយថា ) គ្រឿងបរិភោគនេះបរិបូណ៌ ដោយបរិវារ អ្នកបានតាក់តែងហើយ ពួកជនតែងទំពាស៊ី បរិភោគផឹកនូវ គ្រឿងបរិភោគនោះ អ្នកស្គាល់ហើយនូវយើងថាជាអ្នកចិញ្ចឹមជីវិតដោយសារ អ្នកដទៃឲ្យ សូមឲ្យមនុស្ស ចណ្ឌាលបាននូវដុំបាយដែលបុគ្គលគប្បីទៅឈរ ជិត ។ ( មណ្ឌព្យកុមារ… ) គ្រឿងភោជននោះ ខ្ញុំបានតាក់តែង បម្រុងពួកព្រាហ្មណ៍ នេះជាភោជនរបស់ខ្ញុំដែលជឿចំពោះសេចក្តីចម្រើនរបស់ ខ្លួន អ្នកចូរចៀសចេញអំពីទីនេះ អ្នកមកឋិតនៅក្នុងទីនេះធ្វើអ្វី នែបុគ្គលថោក ទាប បុគ្គលទាំងឡាយប្រហែលយើង មិនឲ្យភោជនដល់អ្នកទេ ។ ( ព្រះមហាសត្វ… ) ពួកអ្នកប្រាថ្នាផលស្រូវរមែងព្រោះ ពូជក្នុងទីទួលឬទីទំនាប និងទីដែលមិនមែនជាស្រែ អ្នកចូរឲ្យទានដោយសទ្ធា បែបនេះចុះ សូមអ្នកញ៉ាំងទក្ខិណេយ្យបុគ្គលឲ្យត្រេកអរផង ។ ( មណ្ឌព្យកុមារ… ) យើងព្រោះពូជទាំងឡាយក្នុងស្រែណា ស្រែទាំងនោះក្នុងលោក យើងស្គាល់ច្បាស់ ពួកព្រាហ្មណ៍ណា ជាអ្នកប្រកបដោយ ជាតិនិងមន្ត ពួកព្រាហ្មណ៍ទាំងនោះ មានសីលជាទីស្រឡាញ់ដ៏ក្រៃលែង ដូចជាស្រែក្នុងលោកនេះ ។ ( មហាសត្វ… ) សេចក្តីស្រវឹងព្រោះជាតិ ១ ភាពជា បុគ្គលមើលងាយគេ ១ លោភៈ ១ ទោសៈ ១ សេចក្តីស្រវឹង ១ មោហៈ ១ ទោសទាំងអស់នេះ មាននៅក្នុងពួកបុគ្គលណា បុគ្គលពួកនោះ មិនមែន ជាអ្នកមានសីល ជាទីស្រឡាញ់ដ៏ក្រៃលែង ដូចជាស្រែក្នុងលោកនេះឡើយ ។ សេចក្តីស្រវឹងព្រោះជាតិ ១ ភាពជាបុគ្គលមើលងាយគេ ១ លោភៈ ១ ទោសៈ ១ ស