អដ្ឋកថា ចិត្តសម្ភូតជាតកទី ២
[ ១៨៣-១៩៤ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុ ២ រូប ដែលនៅរួមគ្នាដោយការស្រឡាញ់ ជាសទ្ធិវិហារិករបស់ព្រះមហាកស្ស បៈ ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា សព្វំ នរានំ សផលំ សុចិណ្ណំ ដូច្នេះជាដើម ។ បានឮថា ភិក្ខុ ២ រូបនោះ ប្រើប្រាស់សមណបរិក្ខាររួមគ្នា ដែលមាន ការស្និទ្ធស្នាលគ្នាយ៉ាងក្រៃលែង កាលត្រាច់បិណ្ឌបាតក៏ទៅរួមគ្នា មិនអាច បែកគ្នាបាន ភិក្ខុទាំងឡាយអង្គុយសរសើររការស្និទ្ធស្នាលរបស់ភិក្ខុ ២ រូប នោះឯងក្នុងធម្មសភា ព្រះសាស្តាយាងមកត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ ពួកអ្នកប្រជុំសន្ទនាគ្នាដោយរឿងអ្វី កាលភិក្ខុទាំងឡាយនោះ ទូលថា បពិត្រព្រះអង្គ ដោយរឿងឈ្មោះនេះ ទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ការដែលភិក្ខុ ២ រូបនេះជាអ្នកស្និទ្ធស្នាលគ្នាក្នុងអត្តភាពនេះ មិនគួរ អស្ចារ្យឡើយ បុរាណកបណ្ឌិតទាំងឡាយសូម្បីអន្ទោលទៅរវាង ៣-៤ ភព ក៏មិនលះបង់សេចក្តីស្និទ្ធស្នាលក្នុងឋានៈជាមិត្តឡើយ ដូចគ្នា ហើយទ្រង់នាំ អតីតនិទានមកសម្តែងដូចតទៅនេះថា ក្នុងអតីតកាល ព្រះបាទអវន្តីមហារាជ សោយរាជសម្បត្តិនៅក្នុងក្រុង ឧជ្ជេនីដែនអវន្តី ។ កាលនោះ ខាងក្រៅក្រុងឧជ្ជេនី មានភូមិចណ្ឌាលមួយ ។ ព្រះមហាសត្វកើតក្នុងភូមិចណ្ឌាលនោះ ។ ក្រោយមក សត្វដទៃទៀត ក៏មក កើតជាកូនក្នុងផ្ទៃរបស់ម្តាយមីងរបស់ព្រះពោធិសត្វនោះដូចគ្នា ។ កុមារទាំង ២ នាក់ ម្នាក់ជាព្រះពោធិសត្វ ឈ្មោះចិត្តកុមារ ម្នាក់ជាកូនរបស់ម្តាយមីង ឈ្មោះសម្ភូតកុមារ ។ កុមារទាំង ២ នោះ កាលចម្រើនវ័យហើយ រៀន សិល្បស្រាស្តឈ្មោះចិណ្ឌាលវង្សធោវន ។ ថ្ងៃមួយ បបួលគ្នាថា យើងទាំង ២ នឹងសម្តែងសិប្បស្រាស្តក្បែរទ្វារនគរឧជ