សិរីមន្ទជាតកទី ៤

ក្បាលទី 49 · ទំព័រ 335

( ព្រះរាជាវិទេហៈត្រាស់សួរថា ) នែសេនកៈ យើងសួរ នូវសេចក្តីនុ៎ះ គឺបុគ្គលប្រកបដោយប្រាជ្ញា ប្រាសចាកសិរីសម្បត្តិ ១ បុគ្គល មានយស ប្រាសចាកប្រាជ្ញា ១ អ្នកប្រាជទាំងឡាយពោលថា បណ្តាបុគ្គល ទាំងពីរនោះ បុគ្គលណាប្រសើរជាង ។ ( អាចារ្យសេនកៈ… ) បពិត្រព្រះអង្គជាធំជាងជន ពួកអ្នក ប្រាជ ពួកជនពាល ពួកជនអ្នកបរិបូណ៌ដោយសិល្បៈនិងពួកជនមិនមានសិល្បៈ សូម្បីជាអ្នកមានជាតិខ្ពស់ រមែងជាអ្នកធ្វើនូវការបម្រើជនអ្នកមានយស ដែល មិនមានជាតិ ខ្ញុំព្រះអង្គបានឃើញហេតុនេះ ទើបទូលថា បុគ្គលមានប្រាជ្ញា ជា បុគ្គលថោកទាប ឯបុគ្គលមានសិរី ជាបុគ្គលប្រសើរ ។ ( ព្រះរាជា… ) ម្នាលមហោសធ អ្នកមានប្រាជ្ញាមិនថោកថយ ជាអ្នកឃើញនូវហេតុដោយសព្វគ្រប់ យើងសូមសួរអ្នកអំពីបុគ្គលពាល មានយស បណ្ឌិតគ្មានភោគៈ តើអ្នកប្រាជទាំងឡាយពោលថា បណ្តាបុគ្គលទាំង ពីរនោះ បុគ្គលណាប្រសើរជាង ។ ( មហោសធបណ្ឌិត… ) ពួកជនពាល តែងធ្វើនូវអំពើ អាក្រក់ទាំងឡាយ ហើយសំគាល់ថា អំពើនេះឯងជាអំពើប្រសើរ ជាអ្នកឃើញ ត្រឹមតែលោកនេះ មិនឃើញនូវលោកខាងមុខទេ បុគ្គលពាលតែងកាន់យក នូវទោសក្នុងលោកទាំងពីរ ខ្ញុំព្រះអង្គបានឃើញហេតុនេះ សូមទូលថា បុគ្គល មានប្រាជ្ញាហ្នឹងឯង ជាបុគ្គលប្រសើរ ឯបុគ្គលពាល មានយសមិនប្រសើរទេ ។ ( អាចារ្យសេនកៈ… ) សិល្បៈនេះរមែងមិនដល់នូវភោគ សម្បត្តិទេ បុគ្គលមានផៅពង្សក៏មិនដល់នូវបុគ្គលមានភោគសម្បត្តិដែរ ទាំង បុគ្គលអ្នកមានឱកាសនៃសរីរៈ ( មានរូបឆោមល្អ ) ក៏មិនដល់នូវបុគ្គល មានភោគសម្បត្តិដែរ សូមទ្រង់ទតចុះ អ្នកផងតែងគប់រកនូវគោរវិន្ទសេដ្ឋី ជា មនុស្សហេរោទឹកមាត់ ដល់នូវសេចក្តីសុខ ជាអ្នកសាបសូន្យចាកសិរី ខ្ញុំព្រះអង្គ បានឃើញហេតុនេះហើយ ទើប