រោហនមិគជាតកទី ៥

ក្បាលទី 49 · ទំព័រ 342

( រោហនៈម្រឹគពោធិសត្វពោលថា ) ម្នាលចិត្តកៈ ហ្វូង ម្រឹគទាំងនេះ ខ្លាចសេចក្តីស្លាប់ ទើបរត់ចេញទៅ សូមអ្នករត់ទៅចុះ កុំសង្ស័យ ឡើយ ហ្វូងម្រឹគទាំងឡាយនឹងរស់នៅជាមួយនឹងអ្នក ។ ( ចិត្តៈម្រឹគជាប្អូនពោលថា ) បពិត្ររោហនៈ ខ្ញុំមិនទៅទេ ហបឫទ័យរបស់ខ្ញុំត្រូវសេចក្តីសោកទាញក្រន្តាក់ ខ្ញុំមិនលះបង់អ្នកបងទេ ខ្ញុំនឹង ស៊ូលះបង់ជីវិតក្នុងទីនេះ ។ ( រោហនៈ… ) មាតាបិតាទាំងនោះ ជាសត្វខ្វាក់ មិនមានអ្នកដឹកនាំទេ នឹងស្លាប់មិនខាន អ្នកចូរទៅចុះ កុំសង្ស័យឡើយ មាតាបិតានឹងរស់នៅជាមួយនឹង អ្នក ។ ( ចិត្តកៈ… ) បពិត្ររោហនៈ ខ្ញុំមិនទៅទេ ហបឫទ័យរបស់ខ្ញុំ ត្រូវសេចក្តី សោកទាញក្រន្តាក់ ខ្ញុំមិនលះបង់អ្នកបង ដែលជាប់អន្ទាក់ទេ ខ្ញុំនឹងស៊ូលះបង់ ជីវិតក្នុងទីនេះ ។ ( រោហនៈម្រឹគពោលថា ) ម្នាលនាងជាអ្នកភិតភ័យ នាង ចូរទៅចុះ រត់ទៅចុះ ខ្លួនយើងជាប់ក្នុងអន្ទាក់កោងគន្លឹះដែក ចូរនាងទៅចុះ កុំសង្ស័យឡើយ មាតាបិតានឹងរស់នៅជាមួយនាង ។ ( សុតនាម្រឹគីពោលថា ) បពិត្ររោហនៈ ខ្ញុំមិនទៅទេ ហបឫទ័យរបស់ខ្ញុំ ត្រូវសេចក្តីសោកទាញក្រន្តាក់ ខ្ញុំមិនលះបង់ ចោលអ្នកបង ទេ ខ្ញុំនឹងស៊ូលះបង់ជីវិតក្នុងទីនេះឯង ។ ( រោហនៈ… ) មាតាបិតាទាំងនោះ ជាសត្វខ្វាក់ មិនមានអ្នកដឹកនាំ មុខ ជានឹងស្លាប់មិនខាន នាងចូរទៅចុះ កុំសង្ស័យឡើយ មាតាបិតានឹងរស់នៅជា មួយនឹងនាង ។ ( សុតនាម្រឹគី… ) បពិត្ររោហនៈ ខ្ញុំមិនទៅទេ ហបឫទ័យរបស់ខ្ញុំ ត្រូវ សេចក្តីសោកទាញក្រន្តាក់ ខ្ញុំមិនលះបង់អ្នកបងដែលជាប់អន្ទាក់ទេ ខ្ញុំនឹងស៊ូ លះបង់ជីវិតក្នុងទីនេះឯង ។