អដ្ឋកថា រោហនមិគជាតកទី ៥

ក្បាលទី 49 · ទំព័រ 347

[ ២៣៣-២៥២ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ការលះបង់ជីវិតរបស់ព្រះអានន្ទ ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើម ថា ឯតេ យូថា បដិយន្តិ ដូច្នេះជាដើម ។ ការលះបង់ជីវិតរបស់ព្រះអានន្ទនោះ ប្រាកដច្បាស់ក្នុងរឿងទូន្មានដំរី ឈ្មោះធនបាល ក្នុងចុល្លហង្សជាតក អសីតិនិបាត កាលព្រះអានន្ទលះបង់ ជីវិតដើម្បីការពារព្រះសាស្តាយ៉ាងនេះហើយ ភិក្ខុទាំងឡាយក៏សន្ទនាគ្នា ក្នុង ធម្មសភាថា អាវុសោទាំងឡាយ ព្រះអានន្ទជាសេក្ខបុគ្គល សម្រេចបដិសម្ភិទា រមែងលះបង់ជីវិត ដើម្បីជាប្រយោជន៍ដល់ព្រះទសពល ។ ព្រះសាស្តាយាង មកហើយត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ ពួកអ្នកអង្គុយ សន្ទនាគ្នាដោយរឿងអ្វី កាលភិក្ខុទាំងឡាយទូលថា បពិត្រព្រះអង្គ ដោយ រឿងឈ្មោះនេះ ទើបទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាល ឥឡូវនេះប៉ុណ្ណោះទេ សូម្បីក្នុងកាលមុន អានន្ទក៏ធ្លាប់លះបង់ជីវិត ដើម្បី ប្រយោជន៍ដល់តថាគតដូចគ្នា ដូច្នេះហើយ ទ្រង់នាំអតីតនិទានមកត្រាស់ដូចតទៅ នេះថា ក្នុងអតីតកាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ទ្រង់មានអគ្គមហេសីព្រះនាមថាខេមា ។ ក្នុងកាលនោះ ព្រះពោធិសត្វកើត ក្នុងកំណើតម្រឹគ មានពណ៌ដូចមាស នៅក្នុងហិវន្តប្បទេស សូម្បីប្អូនប្រុស របស់ព្រះពោធិសត្វឈ្មោះចិត្តមិគ ក៏ជាសត្វដល់នូវភាពស្អាត មានពណ៌ដូច មាសដូចគ្នា ម្រឹគញីប្អូនព្រះពោធិសត្វឈ្មោះថាសុតនា ក៏ជាសត្វមានពណ៌ សម្បុរដូចមាសដូចគ្នា ។ ឯព្រះមហាសត្វជាស្តេចម្រឹគ ឈ្មោះរោហនមិគរាជ ស្តេចម្រឹគនោះមានម្រឹគ ៨ ម៉ឺនជាបរិវារ សម្រេចការនៅអាស្រ័យស្រះឈ្មោះ រោហនៈ ក្នុងរវាងភ្នំជាន់ទី ៣ រំលងភ្នំ ២ ក្នុងហិមវ