ហំសជាតកទី ៦

ក្បាលទី 49 · ទំព័រ 369

( ស្តេចហង្សពោធិសត្វពោលថា ) ពួកហង្សមានកក្ងក់ ទាំងនេះ លុះត្រូវភ័យគ្របសង្កត់ហើយ ក៏ហើរអស់ទៅ ម្នាលសុមុខៈ មាន សម្បុរដូចមាស អ្នកចូរភេសោខ្លួនទៅចុះ ។ ពួកបក្សីជាញាតិលះបង់នូវយើង ម្នាក់ឯង ដែលលុះអំណាចអន្ទាក់ឥតមានអាឡោះអាល័យហើរទៅហើយ ខ្លួនអ្នក តែម្នាក់ឯង សម្ងំនៅដូចម្តេចបាន ។ ការដែលហើរចេញទៅ របស់ពួកស ត្វស្លាបជាការប្រសើរ ការប្រព្រឹត្តិនៅជាមួយអ្នកដែលជាប់ចំណង ជាការ ប្រសើរ មិនមែនទេ អ្នកកុំធ្វើសេចក្តីព្យាយាមឲ្យសាបសូន្យ ដោយសេចក្តី ទុក្ខឡើយ ម្នាលសុមុខៈ អ្នកចូរភេសោខ្លួនចេញទៅតាមប្រាថ្នាចុះ ។ ( សុមុខៈហង្សពោលថា ) បពិត្រស្តេចហង្សឈ្មោះធតរដ្ឋ ព្រះអង្គត្រូវសេចក្តីទុក្ខគ្របសង្កត់ហើយ ខ្ញុំព្រះអង្គមិនលះបង់ចោលព្រះអង្គ ទេ ការរស់ឬការស្លាប់របស់ខ្ញុំព្រះអង្គ នឹងមាននៅជាមួយព្រះអង្គ ។ ( ស្តេចហង្ស… ) ម្នាលសុមុខៈ អ្នកពោលនូវពាក្យណា ពាក្យនុ៎ះជាពាក្យល្អរបស់អរិយជន ចំណែកខាងខ្ញុំ ល្បងមើលអ្នកក្នុងការហើរ ចេញទៅ ទើបពោលពាក្យ ( យ៉ាងនេះ ) នឹងអ្នក ។ ( កូនព្រានព្រៃពោលថា ) សត្វបក្សីជាសត្វត្រាច់ទៅក្នុង អាកាស រមែងទៅកាន់ផ្លូវតាមអាកាសដែលមិនមែនជាផ្លូវ ម្នាលអ្នកដ៏ប្រសើរ ជាងពួកបក្សីហង្ស ( ម្តេចក៏ ) អ្នកមិនដឹងនូវអន្ទាក់អំពីចម្ងាយ ។ ( ស្តេចហង្ស… ) សេចក្តីវិនាសមានមកក្នុងកាលណា សត្វ កាលបើជីវិតត្រូវអស់ហើយ ទោះបីប្រទះនូវសំណាញ់ឬអន្ទាក់ រមែងមិនដឹង ក្នុងកាលនោះ ។ ( ព្រានពោលនឹងសុមុខៈហង្សថា ) ពួកបក្សីហង្សមានកក្ងក់ ទាំងនេះ លុះត្រូវភ័យគ្របសង្កត់ហើយ ក៏ហើរអស់ទៅ ម្នាលអ្នកមានស្បែក ដ៏ខៀវ មានវណ្ណៈដូចមាស អ្នកម្នាក់ឯងសម្ងំនៅ ។ ពួកបក្សីទាំងនេះ ជាសត្វ ទៅតាមអាកាស ឥតមានអាល័យ