អដ្ឋកថា ហំសជាតកទី ៦

ក្បាលទី 49 · ទំព័រ 373

[ ២៥៣-២៧០ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តវេឡុវន ទ្រង់ប្រារព្ធ ការលះបង់ជីវិតរបស់ព្រះអានន្ទត្ថេរនោះឯង ត្រាស់ព្រះធម្មទេសនានេះ មាន ពាក្យផ្តើមថា ឯតេ ហំសា បក្កមន្តិ ដូច្នេះជាដើម ។ សេចក្តីពិស្តារមានដូច្នេះថា ក្នុងកាលនោះ ភិក្ខុទាំងឡាយពោលសរសើរ គុណរបស់ព្រះអានន្ទត្ថេរក្នុងធម្មសភា ព្រះបរមសាស្តាយាងមកត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ ពួកអ្នកអង្គុយសន្ទនាគ្នាដោយរឿង អ្វីហ្ន៎ កាលភិក្ខុទាំងឡាយទូលថា បពិត្រព្រះអង្គ ដោយរឿងឈ្មោះនេះ ទើប ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះប៉ុណ្ណោះទេ សូម្បី ក្នុងកាលមុន អានន្ទក៏ធ្លាប់លះបង់ជីវិតដើម្បីតថាគតដូចគ្នា ហើយទ្រង់នាំអតីត និទានមកសម្តែងដូចតទៅនេះថា ក្នុងអតីតកាល ព្រះរាជាទ្រង់ព្រះនាមថាពហុបុត្តកៈ សោយរាជសម្បត្តិក ្នុងនគរពារាណសី ព្រះទេវីព្រះនាមថាខេមា បានជាព្រះអគ្គមហេសីរបស់ ទ្រង់ ។ ក្នុងកាលនោះ ព្រះពោធិសត្វកើតក្នុងកំណើតស្តេចសុវណ្ណហង្ស មាន ហង្ស ៩ ម៉ឺនជាបរិវារ នៅអាស្រ័យនាចិត្តកូដបព៌ត ។ ក្នុងកាលនោះ ព្រះបរម រាជទេវីសុបិននិមិត្តដោយន័យដែលពោលមកហើយនោះឯង ទើបក្រាប ទូលការដែលព្រះនាងស្តាប់ធម្មទេសនារបស់ស្តេចហង្សមាស និងការចាញ់ ព្រះគភ៌ដល់ព្រះរាជា ។ ព្រះរាជាក៏ត្រាស់សួរសេវកាមាត្យថា ឈ្មោះថាហង្ស មាសមាននៅឯណា កាលទ្រង់ឮថា នៅត្រង់ចិត្តកូដបព៌ត ទើបមានព្រះបរមរាជឱង្ការឲ្យជីកស្រះឡើង ដាក់ឈ្មោះថា ខេមាបោក្ខរណី ហើយដាំធញ្ញជាតិ សម្រាប់ជាអាហារនៃសុវណ្ណហង្សមានប្រការផ្សេងៗ ឲ្យប្រកាសឃោសនា ព្រះរាជ ទានអភ័យដល់ហ្វូងហង្សទាំងឡាយរាល់ៗថ្ងៃ ក្នុងជ្រុងស្រះទាំង ៤ ហើយ តែងតាំងបុត្តនាយព្រានម្នាក់ទុកឲ្យឃ្