សត្តិគុម្ពជាតកទី ៧

ក្បាលទី 49 · ទំព័រ 388

( ព្រះមានព្រះភាគត្រាស់ថា ) មហារាជដូចជាព្រានម្រឹគ ជាបុគ្គលប្រសើរលើរថ របស់អ្នកដែនបញ្ចាល បានយាងទៅជាមួយនឹងសេនា សាបសូន្យចាកពួក ស្តេចចូលមកកាន់ព្រៃ ។ បានឃើញស្រុករបស់ពួកចោរ នៅក្នុងព្រៃនោះ សត្វសេកហើរចេញអំពីស្រុកនោះហើយ និយាយនូវសម្តីដ៏ អាក្រក់ថា ព្រះរាជា ជាបុរសកំលោះ បរិបូណ៌ដោយពាហនៈ មានកុណ្ឌល ដ៏រលីង មានព្រះឧណ្ញីសៈ ( ក្បាំង ) ដ៏ក្រហមច្រាល ល្អរុងរឿងដូចជាព្រះ អាទិត្យក្នុងវេលាថ្ងៃ ។ ឥឡូវនេះ ព្រះរាជាព្រមទាំងនាយសារថីដេកលក់ក្នុង វេលាថ្ងៃត្រង់ បើដូច្នោះ យើងនឹងយកគ្រឿងប្រដាប់ទាំងពួង របស់ព្រះរាជានោះ ដោយរហ័ស ។ ឥឡូវនេះ ស្តេចព្រមទាំងនាយសារថីដេកលក់ ក្នុងទីស្ងាត់ដូច នៅកណ្តាលអធ្រាត្រ យើងនឹងយកសំពត់ កែវមណីនិងកុណ្ឌល ហើយសម្លាប់ រួចគ្របដោយមែកឈើ ។ ( បតិកោលុម្ពចោរពោលថា ) ម្នាលសត្តិគុម្ពៈ ឯងនិយាយ ដូចជាឆ្កួតទេឬ ព្រោះថា ព្រះរាជាទាំងឡាយ យាងមកអំពីចម្ងាយ ទ្រង់រុងរឿង ដូចជាភ្លើងកំពុងឆេះ ។ ( សត្តិគុម្ពៈពោលថា ) ម្នាលបតិកោលុម្ពៈ អ្នកឯងដូចជា បុគ្គលស្រវឹង ទើបកំញើញយើងយ៉ាងខ្លាំង អ្នកស្អប់ខ្ពើម ( ចោរកម្ម ) ព្រោះមាតារបស់ខ្ញុំអាក្រាតឬអ្វី ។ ( ព្រះរាជាត្រាស់ថា ) នែនាយសារថីសម្លាញ់ ចូរអ្នក រលះរលាំងក្រោកឡើង ចូរទឹមរថទៅ យើងមិនពេញចិត្តនឹងបក្សីទេយើងនឹង ទៅកាន់អាស្រមដទៃវិញ ។ ( នាយសារថីទូលថា ) បពិត្រមហារាជ ទូលព្រះបង្គំ បានទឹមរថទឹមពាហនៈដ៏មានកម្លាំងហើយ បពិត្រមហារាជ សូមព្រះអង្គឡើង គង់ចុះ យើងនឹងទៅកាន់អាស្រមដទៃ ។