អដ្ឋកថា សត្តិគុម្ពជាតកទី ៧
[ ២៧១-២៨១ ] ព្រះសាស្តា កាលគង់នៅក្នុងមិគទាយវនវិហារ ក្បែរ គុហាមទ្ទកុច្ឆិ ទ្រង់ប្រារព្ធទេវទត្ត ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យ ផ្តើមថា មិគលុទ្ទោ មហារាជ ដូច្នេះជាដើម ។ មានសេចក្តីសង្ខេបថា កាលទេវទត្តប្រមៀលថ្ម កម្ទេចថ្មក៏បែក ប៉ះព្រះបាទា របស់ព្រះសាស្តាហើយ ទ្រង់ក៏មានទុក្ខវេទនាជាទម្ងន់ ។ ភិក្ខុទាំងឡាយ មកប្រជុំគ្នាដើម្បីសួរសុខទុក្ខព្រះសាស្តា ។ លំដាប់នោះ ព្រះមានព្រះភាគទត ឃើញពុទ្ធបរិស័ទមកប្រជុំគ្នាហើយ មានព្រះតម្រាស់ថា ម្នាលភិក្ខុទាំងឡាយ សេនាសនៈនេះចង្ហៀតពេក នឹងមានការប្រជុំធំ ពួកអ្នកចូរនាំតថាគតទៅដោយ គ្រែស្នែង ទៅកាន់គុហាមទ្ទកុច្ឆិចុះ ភិក្ខុទាំងឡាយ នាំគ្នាធ្វើតាមព្រះពុទ្ធតម្រាស់ ពេទ្យជីវកកោមារភច្ច បានធ្វើការព្យាបាលព្រះបាទារបស់ព្រះតថាគត ឲ្យជា ផាសុក ។ ភិក្ខុទាំងឡាយអង្គុយប្រជុំគ្នាក្នុងសម្នាក់ព្រះសាស្តាថា អាវុសោ ទាំងឡាយ ទេវទត្តខ្លួនឯងក៏លាមក បរិស័ទក៏លាមក ទេវទត្តនោះជាបុគ្គល លាមក មានបរិវារលាមកយ៉ាងនេះ ព្រះសាស្តាត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ពួកអ្នកអង្គុយប្រជុំសន្ទនាគ្នាអំពីរឿងអ្វី កាលភិក្ខុទាំងឡាយក្រាបទូល ឲ្យទ្រង់ជ្រាបថា បពិត្រព្រះអង្គ ដោយរឿងឈ្មោះនេះ ហើយទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះប៉ុណ្ណោះទេ សូម្បីក្នុងកាល មុន ទេវទត្តក៏ជាបុគ្គលលាមក មានបរិវារលាមកដូចគ្នា ហើយទ្រង់នាំអតីត និទានមកត្រាស់ដូចតទៅនេះថា ក្នុងអតីតកាល ព្រះរាជាព្រះនាមបញ្ចាល សោយរាជសម្បត្តិក្នុង ឧត្តរបញ្ចាលនគរ កាលនោះ ព្រះមហាសត្វកើតជាកូនស្តេចសេក ២ នាក់បងប្អូន ក្នុងព្រៃរកាក្បែរសានុបព៌ត នាដងព្រៃមួយ ។ នៅទិសខាងជើងនៃភ្នំនោះ មា