អដ្ឋកថា ភល្លាតិយជាតកទី ៨
[ ២៨២-២៩២ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ព្រះនាងមល្លិកាទេវី ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា ភល្លាតិយោ នាម អហោសិ រាជា ដូច្នេះជាដើម ។ បានឮថា ថ្ងៃមួយ អាស្រ័យហេតុដែលព្រះនាងមល្លិកាទេវីផ្ទំរួមជាមួយ ព្រះបាទកោសលរាជ ក៏កើតវិវាទដល់គ្នានឹងគ្នា ។ ព្រះរាជាទ្រង់ព្រះពិរោធ មិនសម្លឹងមើលព្រះនាងមល្លិកាអគ្គមហេសី ទើបព្រះនាងព្រះតម្រិះថា ព្រះតថាគត ប្រហែលជាទ្រង់មិនជ្រាបរឿងដែលព្រះរាជាពិរោធអញទេឬហ្ន៎ ព្រះសាស្តា ទ្រង់ជ្រាបហេតុនោះ ស្អែកឡើង ចោមរោមដោយពួកភិក្ខុសង្ឃ ចូលទៅ បិណ្ឌបាតក្នុងនគរសាវត្ថី ដល់ទ្វារព្រះរាជវាំង ។ ព្រះរាជាទទួលព្រះសាស្តា ទ្រង់ទទួលបាត្រ យាងព្រះសាស្តាឡើងកាន់ប្រាសាទ អារាធនាភិក្ខុ សង្ឃ ឲ្យអង្គុយដោយលំដាប់ហើយ ថ្វាយទឹកទក្ខិណោទក ទ្រង់អង្គាស ដោយព្រះក្រយាហារដ៏ប្រណីត កាលស្រេចភត្តកិច្ចហើយ គង់ប្រថាប់ក្នុង ទីសមគួរនាចំណែកម្ខាង ។ ព្រះសាស្តាត្រាស់សួរថា បពិត្រមហារាជ ហេតុ អ្វីព្រះនាងមល្លិកាទេវីមិនប្រាកដ ព្រះរាជាទូលថា ព្រោះនាងស្រវឹងក្នុងសេចក្តី សុខរបស់ខ្លួន ទើបត្រាស់ថា បពិត្រមហារាជ ក្នុងជាតិមុន ទ្រង់កើតក្នុង កំណើតកិន្នរ បែកអំពីកិន្នរីត្រឹមមួយរាត្រី ត្រូវត្រាច់បរិទេវនាការអស់ ៧០០ ឆ្នាំ មិនមែនឬ ព្រះរាជាទូលអារាធនា ទើបទ្រង់នាំអតីតនិទានមកត្រាស់ថា ក្នុងអតីតកាល ព្រះបាទភល្លាតិយរាជ សោយរាជសម្បត្តិក្នុងនគរពារាណ សី ទ្រង់ព្រះតម្រិះថា អញនឹងបរិភោគម្រឹគ ដែលអាំងលើរងើកភ្លើង ទើប ទ្រង់ប្រគល់រាជសម្បត្តិដល់ពួកអាមាត្យ ហើយប្រដាប់បញ្ចាវុធ ចោមរោម ដោយពួកកោលិយសុនខ ដែលបង្វឹកល្អហើយ យាងចេញអំពីព្រះនគរ ទៅកាន់ ហិមវន្តប្