សោមនស្សជាតកទី ៩

ក្បាលទី 49 · ទំព័រ 426

( ព្រះបាទរេណុត្រាស់សួរថា ) នរណាប្រហារលោក ជេរ លោក ម្តេចក៏លោកអាក់អន់ចិត្ត មិនត្រេកអរ សោកសង្រេងម្លេះ ថ្ងៃនេះ ចង់មាតាបិតារបស់នរណាទួញយំ ថ្ងៃនេះ ចង់នរណាត្រូវគេបៀតបៀនដេក លើផែនដី ( ក៏លោកមិនត្រូវជាអុកជាទុក្ខទេ ) ។ ( កុហកតាបសឆ្លើយថា ) បពិត្រព្រះសម្មតិទេព អាត្មាភាព ត្រេកអរ ដោយការបានឃើញនូវព្រះអង្គ បពិត្រព្រះភូមិបាល អាត្មាភាព ឃើញព្រះអង្គយូរហើយ បពិត្រព្រះសម្មតិទេព ព្រះនាមរេណុ អាត្មាភាព មិនមែនជាអ្នកបៀតបៀនទេ បុន្តែអាត្មាភាពត្រូវព្រះរាជបុត្តរបស់ព្រះអង្គចូលមក បៀតបៀនហើយ ។ ( ព្រះរាជា… ) ពួកអ្នកចាំទ្វារ មានព្រះខាន់កាន់ហើយ ពួកពេជ្ឈឃាតចូរមក ចូរទៅខាងក្នុងបុរី ចូរសម្លាប់ សោមនស្សកុមារនោះ កាត់ក្បាលដ៏ប្រសើរ នាំមកឲ្យអញ ។ ពួករាជទូត ដែលព្រះរាជា ទ្រង់បញ្ជូនទៅហើយ បាននិយាយនឹងព្រះរាជ កុមារយ៉ាងនេះថា បពិត្រក្សត្រ ព្រះអង្គទ្រង់ឆ្លងផុត ចាកឥស្សរភាព ហើយ ព្រះអង្គដល់នូវសេចក្តីស្លាប់ហើយ ។ ព្រះរាជបុត្តនោះ ក៏ទ្រង់បរិទេវនាការ ផ្គងក្រពុំម្រាមព្រះហស្តទាំង ១០ ថា បពិត្រព្រះអង្គជាធំជាងជន ចំណែកទូលព្រះបង្គំជាខ្ញុំ ចង់ឃើញព្រះអង្គ អ្នកទាំងឡាយ ចូរនាំយើងទាំងរស់ទៅក្រាបបង្គំថ្វាយ ( ដល់ព្រះមហាក្សត្រ ) ចុះ ។ ពួករាជទូតបានស្តាប់វាចា របស់ព្រះរាជបុត្តនោះហើយក៏ នាំព្រះរាជ បុត្តទៅថ្វាយព្រះរាជា ចំណែកខាងព្រះរាជបុត្ត លុះបានឃើញព្រះរាជបិតា ហើយ ក៏ក្រាបបង្គំទូលអំពីចម្ងាយថា បពិត្រព្រះជនិន្ទ ពួកអ្នកចាំទ្វារ មានព្រះខាន់កាន់ហើយ ពួកពេជ្ឈឃាតមកដើម្បីសម្លាប់ទូលព្រះបង្គំជាខ្ញុំ ថ្ងៃនេះទូលព្រះបង្គំជាខ្ញុំ មានកំហុស ដូចម្តេចក្នុងរឿងនេះ ទូលព្រះបង្គំសួរហើយ សូមទ្រង់ប្រ