ចម្បេយ្យជាតកទី ១០
( ព្រះបាទពារាណសីត្រាស់សួរថា ) នាងជាអ្វី មានពន្លឺ ដូចជាផ្លេកបន្ទោរ ឬដូចជាផ្កាយព្រឹក នាងជ្រាស្តីទេវតាឬជ្រាស្តីគន្ធព្វ យើង មិនសំគាល់នាងថាជ្រាស្តីមនុស្សទេ ។ ( នាងនាគីក្រាបបង្គំទូលថា ) បពិត្រមហារាជ ខ្ញុំម្ចាស់ មិនមែនជ្រាស្តីទេវតា មិនមែនជ្រាស្តីគន្ធព្វ មិនមែនជ្រាស្តីមនុស្ស បពិត្រ ព្រះអង្គដ៏ចម្រើន ខ្ញុំម្ចាស់ជានាគកញ្ញា មកក្នុងទីនេះដោយសេចក្តីត្រូវការ ។ ( ព្រះរាជា… ) នាងមានចិត្តតក់ស្លុត មានឥន្ទ្រិយញ័ររន្ធត់ តំណក់ទឹកភ្នែកទាំងឡាយហូរសស្រាក់ចាកភ្នែកទាំងឡាយរបស់នាង ចុះវត្ថុអ្វី របស់នាងបាត់ ម្នាលនារី នាងចង់បានរបស់អ្វី បានជាមកក្នុងទីនេះ ចូរនាង ប្រាប់ហេតុនោះមកចុះ ។ ( នាងនាគី… ) បពិត្រព្រះអង្គជាធំជាងជន ពួកជនបាន ហៅសត្វណាថាឧរគៈ មានតេជះដ៏ខ្ពង់ខ្ពស់ តែងហៅសត្វនោះថានាគ បុរស អ្នកត្រូវការចិញ្ចឹមជីវិត បានចាប់នាគនោះមកហើយ សូមព្រះអង្គលែងនាគ នោះពីចំណងទៅ នាគនោះជាប្តីរបស់ខ្ញុំម្ចាស់ ។ ( ព្រះរាជា… ) នាគរាជនេះ បរិបូណ៌ដោយកម្លាំងនិង ព្យាយាម ហេតុដូចម្តេច ក៏ស្តេចមកលុះក្នុងកណ្តាប់ដៃ នៃមនុស្សកម្សត់ទៅវិញ ម្នាលនាគកញ្ញា ចូរនាងប្រាប់ហេតុនោះ ដល់យើង ធ្វើម្តេចទើបយើង ស្គាល់នាគដែលគេចាប់មក ( នោះ ) បាន ។ ( នាងនាគ… ) ពិតដូច្នោះមែន នាគរាជនោះបរិបូណ៌ដោយ កម្លាំងនិងព្យាយាម អាចធ្វើសូម្បីនូវនគរឲ្យជាផេះបាន បុន្តែនាគរាជនោះ គោរពធម៌ ព្រោះហេតុនោះ ទើបខំតែធ្វើតបធម៌ ។