បញ្ចបណ្ឌិតជាតកទី ១២
( ព្រះបាទវិទេហៈត្រាស់ថា ) អ្នកប្រាជទាំង ៥ នាក់ មក ជួបជុំគ្នាហើយ ប្រស្នាភ្លឺច្បាស់ដល់យើង អ្នកទាំងឡាយ ចូរស្តាប់ប្រស្នា នោះ អ្នកផងគួរសំដែង ( ប្រាប់ ) នូវសេចក្តីដែលគួរនិន្ទា ឬគួរសរសើរ ដែលជាអាថ៌កំបាំងដល់នរណា ។ ( អាចារ្យសេនកៈទូលថា ) បពិត្រព្រះភូមិបាល សូមព្រះអង្គ ធ្វើឲ្យជាក់ច្បាស់ដល់ទូលព្រះបង្គំជាខ្ញុំទាំងឡាយ ព្រះអង្គជាអ្នកចិញ្ចឹម ជា អ្នកអត់ធន់នូវរាជកិច្ចដ៏ធ្ងន់ សូមព្រះអង្គទ្រង់ពោលប្រស្នានុ៎ះមុន បពិត្រព្រះ ជនិន្ទ អ្នកប្រាជទាំង ៥ នាក់ ពិចារណានូវរបស់ជាទីស្រឡាញ់ និងជាទី គាប់ព្រះទ័យរបស់ព្រះអង្គ ហើយនឹងក្រាបទូលក្នុងកាលជាខាងក្រោយ ។ ( ព្រះរាជា… ) ភរិយាណា មានសីលពិត ដែលបុរស ដទៃលួច ( សម្ផស្ស ) មិនបាន ជាស្រីប្រព្រឹត្តតាម អំណាចនៃសេចក្តីប្រាថ្នា របស់ភស្តា ជាទីស្រឡាញ់ ជាទីពេញចិត្តនៃភស្តា បុគ្គលគួរប្រាប់នូវសេចក្តី ដែលគួរនិន្ទាឬគួរសរសើរ ដែលជាអាថ៌កំបាំងដល់ភរិយា ( នោះ ) ឬ ។ ( អាចារ្យសេនកៈ… ) សម្លាញ់ណាជាទីរពឫក ជាគតិ ជាទី ពឹងរបស់អ្នកដែលដល់នូវសេចក្តីលំបាក អ្នកដែលក្តៅក្រហាយ បុគ្គលគួរ ប្រាប់នូវសេចក្តីដែលគួរនិន្ទា ឬគួរសរសើរ ដែលជាអាថ៌កំបាំងដល់សម្លាញ់ ( នោះ ) ។ ( អាចារ្យបុក្កុសៈ… ) បងប្អូនណា ទោះបីជាបងបង្អស់ក្តី កណ្តាលក្តី ជាប្អូនពៅក្តី បើបងប្អូននោះតម្កល់នៅស៊ប់ក្នុងសីល មានចិត្តនឹង នួន បុគ្គលគួរប្រាប់នូវសេចក្តីដែលគួរនិន្ទា ឬគួរសរសើរ ដែលជាអាថ៌កំបាំង ដល់បងប្អូន ( នោះ ) ។