ហត្ថិបាលជាតកទី ១៣

ក្បាលទី 49 · ទំព័រ 510

( ហត្ថិបាលកុមារពោលថា ) យូរណាស់ហើយយើងទើបនឹង ឃើញព្រាហ្មណ៍មានភេទដូចទេវតា មានផ្នួងសក់ធំ មានធូលីលើព្រះសិរ ។ យូរណាស់ហើយ យើងទើបនឹងឃើញឥសីអ្នកត្រេកអរក្នុងធម្មគុណ ស្លៀក ដណ្តប់សំពត់កាសាយៈ មានសំបកឈើ ជាគ្រឿងបិទបាំង ។ សូមលោក ដ៏ចម្រើន ទទួលនូវអាសនៈ ទឹក និងប្រេងសម្រាប់លាបជើង របស់យើងខ្ញុំ ចុះ យើងខ្ញុំសូមសួរនូវរបស់មានតម្លៃ ចំពោះលោកដ៏ចម្រើន សូមលោក ដ៏ចម្រើនប្រាប់នូវរបស់មានតម្លៃដល់យើងខ្ញុំ ។ ( បុរោហិតជាឥសី… ) ហៃបា អ្នកចូររៀននូវវេទទាំងឡាយ ហើយស្វែងរកទ្រព្យតម្កល់ទុកនូវកូនទាំងឡាយក្នុងផ្ទះ សោយនូវក្លិន និងរសទាំងឡាយផង នូវវត្ថុកាមគ្រប់បែបផង ព្រៃប្រពៃដល់អ្នកបួសឯចាស់ បុគ្គលនោះជាអ្នកប្រាជ្ញដែលព្រះអរិយៈទាំងឡាយសរសើរហើយ ។ ( ហត្ថិបាលកុមារ… ) វេទទាំងឡាយជាសភាវៈមិនទៀង ការបាននូវទ្រព្យក៏មិនទៀងដែរ ជនទាំងឡាយឃាត់ជរាដោយការបាននូវកូន មិនបានទេ សប្បុរសទាំងឡាយ សរសើរនូវការរួចចាកក្លិននិងរស កិរិយា សម្រេចផលរមែងមានតាមកម្មរបស់ខ្លួន ។ ( ព្រះបាទឯសុការីជាឥសី… ) ពាក្យរបស់អ្នកនុ៎ះ ជា ពាក្យពិត ដ្បិតថា កិរិយាសម្រេចផលរមែងមានតាមកម្មរបស់ខ្លួន បុន្តែមាតានិ ងបិតារបស់អ្នកនេះ ចាស់ហើយ លោកតែងចង់ឃើញនូវអ្នក ជាបុគ្គល មិនមានរោគ អស់រយនៃឆ្នាំ ។ ( ហត្ថិបាលកុមារ… ) បពិត្រព្រះរាជា អ្នកទ្រទ្រង់នូវ សេចក្តីព្យាយាមវិសេសជាងជន ភាពជាសម្លាញ់ដោយមរណៈ សេចក្តី មេត្រីដោយជរា គប្បីមានដល់ជនណា ម្យ៉ាងទៀត ជនណាគប្បីដឹងថាអញ នឹងមិនស្លាប់ក្នុងកាលណាមួយទេ មាតាបិតាគួរឃើញនូវជននោះ ជាបុគ្គល មិនមានរោគអស់រយនៃឆ្នាំ ។