អដ្ឋកថា ហត្ថិបាលជាតកទី ១៣

ក្បាលទី 49 · ទំព័រ 515

[ ៣៧៤-៣៨៩ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធការចេញ មហាភិន្រេស្កមណ៍ ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា ចិរស្សំ វត បស្សាម ដូច្នេះជាដើម ។ ពិតហើយ ក្នុងកាលនោះ ព្រះសាស្តាត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះបុណ្ណោះទេ សូម្បីក្នុងកាលមុន តថាគតក៏បាន ចេញមហាភិន្រេស្កមណ៍មកហើយដូចគ្នា ហើយទ្រង់នាំអតីតនិទានមកត្រាស់ ដូចតទៅនេះថា ក្នុងអតីតកាល មានព្រះរាជាព្រះនាមថាឯសុការី បានសោយរាជសម្បត្តិក ្នុងនគរពារាណសី ព្រាហ្មណ៍បុរោហិតម្នាក់ ជាបិយសម្លាញ់របស់ព្រះរាជាតា ំងពីនៅកុមារមកម្លេះ ។ ជនទាំង ២ នោះ មិនមានឱរសនិងបុត្តដែលបន្ត វង្សត្រកូល ។ ថ្ងៃមួយ ក្នុងពេលដែលមានសេចក្តីសុខ ទើបព្រះរាជានិង ព្រាហ្មណ៍បុរោហិត ប្រឹក្សាគ្នាថា ឥស្សរិយយសរបស់យើងទាំង ២ មាន ច្រើន ឱរសឬធីតាមិនមានឡើយ យើងទាំង ២ គួរធ្វើដូចម្តេច ។ លំដាប់ នោះ ព្រះបាទឯសុការីត្រាស់នឹងបុរោហិតថា សម្លាញ់បើក្នុងផ្ទះរបស់ឯងមាន កូនប្រុសកើតឡើងសោត កូនរបស់ឯង នឹងជាម្ចាស់រាជសម្បត្តិរបស់យើង បើយើងមានបុត្ត បុត្តរបស់យើងនឹងជាម្ចាស់លើភោគសម្បត្តិក្នុងផ្ទះរបស់ឯង ផងដែរ ជនទាំង ២ បានធ្វើកតិកាដល់គ្នានឹងគ្នាដោយអាការៈយាងនេះ ។ ថ្ងៃមួយ ព្រាហ្មណ៍បុរោហិតទៅកាន់ស្រុកសួយរបស់ខ្លួន ក្នុងពេលត្រឡប់ ក៏ចូលទៅកាន់នគរតាមទ្វារទិសទក្សិណ ជួបស្រីទុគ៌តម្នាក់ ឈ្មោះពហុបុត្តកៈ ខាងក្រៅព្រះនគរ នាងមានកូន ៧ នាក់ មិនមានរោគភ័យជំងឺតម្កាត់ កូនប្រុស ម្នាក់កាន់អំបែងដែលជាភាជនៈសម្រាប់ដាំបាយ ម្នាក់ទៀតកាន់កន្ទេល ដេក ម្នាក់ទៀតដើរខាងមុខ ម្នាក់ទៀតដើរខាងក្រោយ ម្នាក់ទៀតដើរតោង ដៃម្តាយទៅ ម្នាក់ទៀតកណ្តៀតត្