អយោឃរជាតកទី ១៤
( អយោឃរកុមារពោធិសត្វ… ) សត្វនៅក្នុងគភ៌ អស់រាត្រី ណាមួយជាដំបូង សត្វនោះប្រព្រឹត្តទៅដូចជាពពកដែលតាំងឡើង សត្វនោះ កាលទៅរមែងមិនត្រឡប់វិញទេ ។ មិនមែនពួកនរៈកាលច្បាំង មិនមែនពួកនរៈ បរិបូណ៌ដោយ កម្លាំង មិនគ្រាំគ្រា មិនស្លាប់ទេ ព្រោះថា បាណមណ្ឌលទាំងអស់នោះ គឺជាតិ និងជរា តែងចូលទៅជិតបៀតបៀន ហេតុនោះ បានជាគំនិតរបស់ទូលព្រះ បង្គំជាខ្ញុំកើតឡើងថា អញនឹងប្រព្រឹត្តធម៌ ។ ព្រះរាជាទាំងឡាយ ជារដ្ឋាធិបតី គ្របសង្កត់នូវសេនា ប្រកបដោយអង្គ ៤ ជាសេនាមានសភាពគួរខ្លាចក្រៃពេក រមែងឈ្នះបាន បុន្តែ មិនអាចឈ្នះនូវសេចក្តីស្លាប់បាន ព្រោះហេតុនោះ គំនិតរបស់ទូលព្រះបង្គំជា ខ្ញុំ កើតឡើងថា អញនឹងប្រព្រឹត្តធម៌ ។ ព្រះរាជាទាំងឡាយអង្គខ្លះ ដែលមានពលដំរី ពលសេះ ពលរថ ពលថ្មើរជើងចោមរោមហើយ រួច ( អំពីកណ្តាប់ដៃពួកបច្ចាមិត្ត ) បាន បុន្តែមិនអាចរួចចាកសេចក្តីស្លាប់បាន ព្រោះហេតុនោះ បានជាគំនិតរបស់ ទូលព្រះបង្គំជាខ្ញុំកើតឡើងថា អញនឹងប្រព្រឹត្តធម៌ ។ ព្រះរាជាទាំងឡាយក្លៀវក្លា រមែង ( ញ៉ាំងនគរទាំងឡាយ របស់ពួកស្តេចជាបច្ចាមិត្ត ) ឲ្យខ្ទេចខ្ទី ឲ្យខ្ចាត់ខ្ចាយ ដោយពលដំរី ពល សេះ ពលរថ ពលថ្មើរជើងបាន បុន្តែមិនអាចកម្ទេចនូវមច្ចុបានទេ ព្រោះ ហេតុនោះ បានជាគំនិតរបស់ទូលព្រះបង្គំជាខ្ញុំ កើតឡើងថា អញនឹងប្រព្រឹត្ត ធម៌ ។ ដំរីទាំងឡាយចុះប្រេង មានប្រេងធ្លាយហូរហេរោ តែងញ៉ាំញី នូវនគរទាំងឡាយ សម្លាប់នូវជនបាន បុន្តែមិនអាចញ៉ាំញីនូវសេចក្តីស្លាប់បាន ទេ ព្រោះហេតុនោះ បានជាគំនិតរបស់ទូលព្រះបង្គំជាខ្ញុំកើតឡើងថា អញនឹង ប្រព្រឹត្តធម៌ ។