អដ្ឋកថា អយោឃរជាតកទី ១៤

ក្បាលទី 49 · ទំព័រ 556

[ ៣៩០-៤១៣ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធការចេញ មហាភិន្រេស្កមណ៍នោះឯង ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យ ផ្តើមថា យមេករត្តឹ បឋមំ ដូច្នេះជាដើម ។ ពិតហើយ ក្នុងកាលនោះ ព្រះមានព្រះភាគក៏ត្រាស់ថា មិនមែនតែក្នុង កាលឥឡូវនេះបុណ្ណោះទេ សូម្បីក្នុងកាលមុន តថាគតក៏ធ្លាប់ចេញមហាភិនេស្ក្រមណ៍ដូចគ្នា ហើយទ្រង់នាំរឿងក្នុងអតីតមកដូចតទៅនេះថា ក្នុងអតីតកាល ព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះអគ្គមហេសីរបស់ទ្រង់មានគភ៌ បានទទួលការបរិហារគភ៌យ៉ាងល្អ រហូត គ្រប់ខែហើយ ប្រសូតព្រះរាជឱរសក្នុងបច្ចូសសម័យនៃរាត្រីជិតភ្លឺ ។ ក្នុងភពមុន មានស្ត្រីរួមប្តីម្នាក់ជាមួយព្រះទេវីនោះ តាំងសេចក្តីប្រាថ្នាថា សូមឲ្យយើងបានស៊ីកូនរបស់នាងដែលប្រសូតហើយ ។ បានឮថា ស្រីនោះ ខ្លួនឯងជាស្រីអារ ធ្វើនូវការប្រាថ្នាបែបនោះ ព្រោះក្រោធនឹងស្ត្រីដែលមានកូន ហើយកើត ក្នុងកំណើតយក្ខិនី ស្ត្រីដែលមានបុត្តនោះ បានជាអគ្គមហេសី របស់ព្រះបាទព្រហ្មទត្ត ប្រសូតព្រះរាជឱរសអង្គនេះ ។ កាលនោះ យក្ខិនី បានឱកាស ទើបកាឡាខ្លួនមក កាលព្រះទេវីកំពុងទតនោះឯង ស្ទុះចូលទៅ ចាប់ទារកនោះ ហើយគេចទៅ ។ ព្រះទេវី ស្រែកដោយសំឡេងខ្លាំងថា យក្ខិនីយកកូនយើងទៅហើយ ។ ឯយក្ខិនីក៏ទំពាទារកឮសំឡេង មុរុ មុរុ ដូច ស៊ីក្រអៅឈូក សម្តែងអាកប្បកិរិយាលើកដៃចង្អុលមុខគំរាមព្រះទេវី ហើយ គេចទៅ ។ ព្រះរាជា ទ្រង់ស្តាប់ព្រះសវនីយ៍របស់ព្រះទេវីហើយ ទ្រង់ព្រះតម្រិះ ថា ធ្វើម្តេចហ្ន៎ទើបការពារយក្ខិនីបាន តែទ្រង់នៅស្ងៀម ។ ក្នុងកាល ព្រះទេវីប្រសូតព្រះរាជឱរសអង្គទី ២ ព្រះរាជាបានធ្វើនូវការរក្សាយ៉ាងមាំទាំ យក្ខិនីក៏មកទំពាព្រះរាជកុមារ