កឹឆន្ទជាតកទី ១
តឹសនិបត ( ទេវតាពោលថា ) បពិត្រព្រាហ្មណ៍ លោកពេញចិត្តនឹង អ្វី បុនប៉ងអ្វី ប្រាថ្នាអ្វី ស្វែងរកអ្វី ទើបអង្គុយម្នាក់ឯងក្នុងរដូវក្តៅ ដោយ ប្រយោជន៍អ្វី ។ ( តាបសពោលតបថា ) ក្អមដាក់នូវទឹកដ៏ធំ មានទ្រង់ទ្រាយ ស្អាតបាត មានឧបមាយ៉ាងណា ផ្លែស្វាយទុំដ៏ឧត្តមដោយពណ៌និងក្លិននិងរស ក៏មានឧបមេយ្យយ៉ាងនោះ ។ ម្នាលនាងមានអវ័យវៈត្រង់កណ្តាល ( ចង្កេះ ) មិនមានមន្ទិល អាត្មាបានឃើញផ្លែស្វាយនោះ អណ្តែតតាមខ្សែទឹក ក៏ចាប់ ផ្លែស្វាយនោះដោយដៃទាំងពីរ ហើយនាំយកទៅកាន់រោងបូជាភ្លើង ។ លំដាប់ នោះ អាត្មាបានដាក់ផ្លែស្វាយលើស្លឹកចេកទាំងឡាយ ដោយខ្លួនឯង ចិតនូវ ផ្លែស្វាយនោះដោយកាំបិតហើយ ( ឆាន់ ) ផ្លែស្វាយនោះ នាំចេញនូវសេចក្តី ស្រេកឃ្លានរបស់អាត្មាបាន ។ អាត្មានោះ ប្រាសចាកសេចក្តីក្រវល់ក្រវាយ លុះផ្លែស្វាយអស់ហើយ ក៏អត់ទ្រាំបានដោយលំបាក មិនបានសេចក្តីត្រេកអរ ក្នុងផ្លែឈើទាំងឡាយឯទៀតណាមួយ ។ ផ្លែស្វាយនោះនឹងនាំមកនូវសេចក្តី ស្លាប់ដល់អាត្មាដោយពិត ព្រោះរីងស្គមព្រោះផ្លែស្វាយមានរសឆ្ងាញ់ មាន រសផ្អែមលើសលុប ជាទីពេញចិត្ត ។ អាត្មាបានស្រង់ផ្លែស្វាយដែលកំពុង អណ្តែតក្នុងអន្លង់ដ៏ធំអំពីស្ទឹង អាត្មានៅ ( ដោយសេចក្តីស្រេកឃ្លាន ) ព្រោះ ហេតុណា ហេតុនោះទាំងអស់ អាត្មាបានប្រាប់ដល់នាង ។ អាត្មាអង្គុយ អាស្រ័យនូវស្ទឹងជាទីរីករាយ ស្ទឹងនេះធំទូលាយ ប្រកបដោយត្រី នាងកុំអាលរត់ទៅ ចូរប្រាប់ខ្លួននោះដល់អាត្មាសិន ។ ម្នាលនាងកល្យាណី នាង ជាអ្វី ម្នាលនាងមានអវ័យវៈត្រង់កណ្តាល ( ចង្កេះ ) ដ៏ល្អ នាងមានរូបដូច ដំបារមាសដ៏រលីង ( មានដំណើរ ) ដូចជាកូនខ្លាដែលកើតក្នុងញកភ្នំ ( មក ក្នុងទីនេះ ) ដើម្បីអ្វី ។