កុម្ភជាតកទី ២
( ព្រះបាទសព្វមិត្តត្រាស់សួរថា ) អ្នកជាអ្វី មកប្រាកដ អំពីភពតាវត្តិង្ស ( ប្រតិស្ឋាន ) លើអាកាសនេះ រស្មីទាំងឡាយរបស់អ្នក ផ្សាយចេញអំពីខ្លួន ដូចព្រះចន្ទភ្លឺស្វាងក្នុងវេលាយប់ ឬដូចផ្លេកបន្ទោរឆ្វៀល ឆ្វាត់ ព្ធដ៏អាកាស ។ អ្នកឯងដើរទៅមិនមានខ្យល់ព្ធដ៏អាកាស អ្នកដើរក្តី ឈរក្តី ព្ធដ៏អាកាស ឫទ្ធិរបស់ពួកទេវតា ដែលមិនបាច់ដើរទៅកាន់ផ្លូវឆ្ងាយ ( ដោយជើង ) អ្នកបានធ្វើឲ្យដូចជាទីតម្កល់ ចម្រើនល្អ ។ អ្នកឋិតនៅព្រោះ អាស្រ័យនូវការទៅព្ធដ៏អាកាស តើអ្នកជាអ្វី ( អ្នកនិយាយ ) នូវសេចក្តី ណាថា អ្នកទាំងឡាយចូរទិញឆ្នាំងចុះ ដូច្នេះ តើឆ្នាំងនេះសម្រាប់ធ្វើអ្វី ម្នាល ព្រាហ្មណ៍ អ្នកចូប្រាប់សេចក្តីនុ៎ះដល់ខ្ញុំ ។ ( ព្រះឥន្ទ្រាធិរាជតបថា ) នេះមិនមែនជាក្អមសប្បិទេ មិន មែនជាក្អមប្រេងទេ មិនមែនជាក្អមស្ករអំពៅទេ មិនមែនជាក្អមទឹកឃ្មុំទេ ទោស របស់ក្អមមានច្រើន សូមព្រះអង្គ ទ្រង់ព្រះសណ្តាប់នូវទោសដ៏ច្រើន ដែល តាំងនៅក្នុងក្អមចុះ ។ បុគ្គលដើរភ្លាត់ធ្លាក់ជ្រោះ រណ្តៅ គុហា អណ្តូងជ្រាំ រណ្តៅជ្រាំ ទាំងបរិភោគនូវរបស់ដែលមិនគួរបរិភោគដ៏ច្រើន ព្រោះផឹកនូវសុរាណា សូមព្រះអង្គទិញនូវក្អមនេះ ដ៏ពេញដោយសុរានោះចុះ ។ បុគ្គលមិន ជាធំក្នុងចិត្ត តែងដើរចច្រប់ ដូចគោស៊ីនូវបាយសុរា ជាអ្នកមិនមានទីពឹង តែង ចូលទៅច្រៀងឬរាំ ព្រោះផឹកនូវសុរាណា សូមព្រះអង្គទិញនូវក្អមនេះ ដ៏ ពេញដោយសុរានោះចុះ ។ បុគ្គលអាក្រាត ដូចជាពួកអចេលកៈ ដើរទៅ