អដ្ឋកថា សម្ភវជាតកទី ៥

ក្បាលទី 49 · ទំព័រ 711

[ ៤៨១-៤៩៨ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធព្រះ បញ្ញាបារមីទើបត្រាស់ព្រះធម្មទេសនានេះមានពាក្យផ្តើមថា រជ្ជញ្ច បដិបន្នា - ស្មា ដូច្នេះជាដើម ។ រឿងបច្ចុប្បន្នមានច្បាស់ក្នុងមហាឧម្មង្គជាតក ឯរឿងក្នុងអតីត មានដូច្នេះ ថា ព្រះរាជាព្រះនាមថា ធនញ្ចយកោរព្យៈ សោយរាជ្យនៅក្នុងឥន្ទបត្ថនគរ ដែនកុរុ ។ ព្រាហ្មណបុរោហិតឈ្មោះថា សុចីរតៈ បានជាអ្នកទូន្មានអត្ថនិង ធម៌របស់ព្រះរាជា ។ ព្រះរាជាទ្រង់បំពេញបុណ្យកុសលមានទានជាដើម ទ្រង់ គ្រងរាជ្យដោយទសពិធរាជធម៌ ថ្ងៃមួយទ្រង់តាំងបញ្ញាឈ្មោះធម្មយាគ ទើប អញ្ជើញសុចីរតព្រាហ្មណ៍ ឲ្យអង្គុយលើអាសនៈ ទ្រង់ធ្វើនូវសក្ការៈហើយ កាលនឹងត្រាស់សួរបញ្ញាបានត្រាស់ ៤ គាថាដោយសេចក្តីថា នែសុចីរតៈ យើងបាននូវរាជសម្បត្តិផង បាននូវភាពជាធំផង យើងប្រាថ្នាដើម្បីដល់នូវភាពជាធំ ប្រាថ្នាដើម្បីត្រួតត្រានូវផែនដី នេះ ។ ( យើងប្រកប ) ដោយធម៌ មិនប្រកបដោយអធម៌ ទេ ព្រោះអធម៌មិនពេញចិត្តដល់យើងឡើយ ម្នាលសុចីរតៈ ធម៌ជាចរិតរបស់ព្រះរាជា ពួកជនត្រូវតែធ្វើ ។ នែព្រាហ្មណ៍ យើងដែលពួកជនមិននិន្ទា ក្នុងលោកនេះដោយអត្ថនិងធម៌ណា ផង មិននិន្ទាក្នុងបរលោកដោយអត្ថនិងធម៌ណាផង គប្បីដល់ នូវឥស្សរិយយសក្នុងទេវលោកនិងមនុស្សលោកដោយអត្ថនិង ធម៌ណាផង ។ នែព្រាហ្មណ៍ យើងប្រាថ្នាដើម្បីធ្វើនូវអត្ថនិង ធម៌នោះៗ នែព្រាហ្មណ៍ អ្នកដែលយើងសួរហើយ ចូរប្រាប់នូវ អត្ថនិងធម៌នោះ ដូច្នេះ ។ បណ្តាបទទាំងនោះ បទថា រជ្ជំ សេចក្តីថា បពិត្រលោកអាចារ្យ យើង បាននូវរាជសម្បត្តិ ក្នុងឥន្ទបត្ថនគរដែលមានបរិមណ្ឌល ៧ យោជន៍នេះនិង បានទទួលភាពជាធំ ពោលគឺឥស្សរភាពក្នុងកុរុរដ្ឋ ដែលមានបរិមណ្ឌលដល់ ទៅ ៣០០ យោជន៍