អដ្ឋកថា មហាកបិជាតកទី ៦

ក្បាលទី 49 · ទំព័រ 738

[ ៤៩៩-៥០០ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តវេឡុវ័ន ទ្រង់ប្រារព្ធការ ប្រមៀលថ្មរបស់ទេវទត្ត ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា ពារាណស្យំ អហុ រាជា ដូច្នេះជាដើម ។ សេចក្តីសង្ខេបថា កាលភិក្ខុទាំងឡាយនាំគ្នាពោលនិន្ទាទេវទត្ត ព្រោះប្រើ នាយខ្មាន់ធ្នូ ព្រោះប្រមៀលថ្ម ក្នុងកាលតមកទើបព្រះសាស្តាត្រាស់ថា ម្នាល ភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះប៉ុណ្ណោះទេ សូម្បីក្នុងកាលមុន ទេវទត្តក៏ប្រមៀលថ្មដើម្បីសម្លាប់តថាគតដូចគ្នា ហើយទ្រង់នាំអតីតនិទានមក ត្រាស់ដូចតទៅនេះថា ក្នុងអតីតកាល ព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ក្នុងស្រុកកាសិកគាម ព្រាហ្មណ៍អ្នកស្រែម្នាក់ភ្ជួរស្រែស្រេចហើយ លែងគោ ទៅ ផ្តើមធ្វើការងារ ជីកស្មៅ ជ្រួយដីដោយចប ។ ហ្វូងគោទំពាស៊ីស្លឹកឈើ ត្រង់គុម្ពឈើមួយកន្លែង នាំគ្នាគេចចូលព្រៃដោយលំដាប់ ។ ព្រាហ្មណ៍គិតថា ដល់ពេលហើយក៏ដាក់ចប សម្លឹងមើលហ្វូងគោក៏មិនឃើញកើតនូវទោមនស្ស ទើបដើររកក្នុងព្រៃ ចូលដល់ព្រៃហិមពាន្ត ។ ព្រាហ្មណ៍នោះវង្វេងផ្លូវក្នុងព្រៃ ហិមពាន្ត អត់អាហារ ៧ ថ្ងៃ ដើរមក ជួបដើមទន្លាប់មួយដើមទើបឡើងទៅ បេះផ្លែបរិភោគ រអិលធ្លាក់ពីដើមទន្លាប់ រមេលោចូលទៅក្នុងជ្រោះ ដូចរណ្តៅ នរក ដែលមានជម្រៅ ៦០ ហត្ថ ។ ព្រាហ្មណ៍ធ្លាក់ក្នុងជ្រោះអស់ ១០ ថ្ងៃ កាលនោះព្រះពោធិសត្វយោនយកកំណើតជាស្វា កំពុងទំពាស៊ីផ្លែឈើ ក្រឡេក ឃើញបុរសនោះទើបចងខ្សែត្រង់ថ្មទម្លាក់ទៅជួយបុរសនោះ ឡើងមកបាន ។ កាលពានរពោធិសត្វកំពុងដេកលក់ ព្រាហ្មណ៍បានយកដុំថ្មគប់ត្រង់ក្បាល ។ ព្រះពោធិសត្វដឹងការធ្វើរបស់ព្រាហ្មណ៍នោះទើបលោតឡើងមែកឈើ ពោល ថា នែសម្លាញ់ ចូរលោកដើរទៅតាមផែនដី ខ្ញុំនឹងប្