ទករក្ខសជាតកទី ៧
( នាងភេរីបរិព្វាជិកាសួរថា ) កាលពួកជនទាំង ៧ នាក់ របស់ព្រះអង្គរស្ងាត់ទៅក្នុងអន្លង់ទឹកជ្រៅ អារក្សទឹកកាលស្វែងរកគ្រឿងបូជា របស់មនុស្ស គប្បីចាប់ទូក ( ព្រះអង្គព្រះរាជទាននូវជន ) តាមលំដាប់ដូចម្តេច ទើបរួចអំពីអារក្សទឹកបាន ។ ( ព្រះបាទចូឡនីត្រាស់ថា ) ខ្ញុំឲ្យមាតាជាមុន រួចឲ្យភរិយា ឲ្យប្អូន លំដាប់អំពីនោះឲ្យសម្លាញ់និងឲ្យព្រាហ្មណ៍ជាគម្រប់ ៥ ទើបឲ្យខ្លួន ជាគម្រប់ ៦ មិនឲ្យមហោសធទេ ។ ( នាងភេរី… ) ព្រះមាតាជាអ្នកចិញ្ចឹមព្រះអង្គផង ជាអ្នក បង្កើតផង អនុគ្រោះព្រះអង្គអស់កាលដ៏យូរផង កាលបើឆព្ភិព្រាហ្មណ៍ប្រទូស្ត ចំពោះព្រះអង្គ ព្រះមាតាជាបណ្ឌិត ជាអ្នកស្គាល់ឧបាយ ធ្វើនូវរបស់ដទៃជា គ្រឿងបន្លំ ហើយដោះព្រះអង្គឲ្យរួចអំពីការសម្លាប់ ព្រះអង្គព្រះរាជទានដល់ អារក្សទឹកនូវព្រះមាតាដែលមានព្រះគុណប្រាកដដូច្នោះ ជាអ្នកឲ្យនូវជីវិត ជា អ្នកឲ្យព្រះអង្គកើតអំពីឱរា ជាអ្នកទ្រទ្រង់នូវគភ៌នោះ តើព្រោះទោសដូចម្តេច ។ ( ព្រះរាជា… ) ព្រះមាតាខ្ញុំ ទ្រទ្រង់គ្រឿងអលង្ការដែលមិន គួរតាក់តែងដូចស្ត្រីក្មេង សើចក្អាកក្អាយហួសវេលា ( ជាមួយ ) នឹងនាយ ឆ្មាំទ្វារនិងពពួកពលសេនា មិនតែបុណ្ណោះ ថែមទាំងបញ្ជូននូវទូតទាំងឡាយ ដល់ពួកបដិរាជ ( ព្រះរាជានៅក្រោមអំណាច ) ដោយខ្លួនឯង ខ្ញុំឲ្យព្រះមាតា ដល់អារក្សទឹកព្រោះទោសនោះឯង ។ ( នាងភេរី… ) អគ្គមហេសីជ្រាស្តីប្រសើរជាងពួកស្ត្រី ពោល ពាក្យជាទីស្រឡាញ់ដ៏ក្រៃលែងជ្រាស្តីមានសណ្តាប់ធ្នាប់ មានសីលធម៌ ធ្លាប់ ជាប់តាម ( ព្រះអង្គ ) ដូចជាស្រមោល ជ្រាស្តីមិនក្រេវក្រោធ ជាអ្នកមាន បុណ្យ ជាបណ្ឌិតឃើញនូវប្រយោជន៍ ព្រះអង្គព្រះរាជទាននាងឧព្វរីដល់អារក្សទឹក តើព្រោះទោសដូចម្