បណ្ឌរកជាតកទី ៨
( បណ្ឌរកនាគរាជពោលថា ) ភ័យខ្លួនឯងរមែងជាប់តាមនូវ បុគ្គលដែលមានវាចាល្ញល្ញាច មានមន្តមិនលាក់ទុក ជាអ្នកមិនសង្រួម មិន ចេះពិចារណា ជាអ្នកល្ងង់នោះ ដូចជាគ្រុឌចាប់យកនាគឈ្មោះ បណ្ឌរកៈ ។ ជនណារីករាយប្រាប់មន្តដែលគួរលាក់ គួររក្សាទុក ព្រោះសេចក្តីវង្វេង ភ័យ រមែងជាប់តាមនូវជនដែលមានមន្តបែកធ្លាយនោះដោយឆាប់ ដូចជាគ្រុឌចាប់ យកនាគឈ្មោះ បណ្ឌរកៈ ។ មិត្តគ្រាន់តែបណ្តោយតាមគេ មិនគួរឲ្យដឹងនូវហេតុជាទម្ងន់ដែលគួរលាក់ ទាំងមិត្តល្អ ជាអ្នកមិនយល់ការឬយល់ការដែរ តែជាអ្នកមិនប្រព្រឹត្តប្រយោជន៍ ( ក៏គេមិនគួរឲ្យដឹងដែរ ) ។ អញដល់នូវសេចក្តីទុកចិត្តអចេល អចេលនេះជាសមណៈ គេរាប់អាន ហើយ មានចិត្តចម្រើនហើយ អញក៏ប្រាប់បើកនូវអាថ៌កំបាំងដល់អចេលនោះ បានជាអញមានប្រយោជន៍កន្លងហួស ហើយទួញយំកំព្រាម្នាក់ឯង ។ បពិត្រ គ្រុឌដ៏ប្រសើរ ព្រោះខ្ញុំមិនអាចនឹងសង្រួមវាចាដ៏ប្រសើរកំបាំងនេះដល់អចេល នោះ បានជាភ័យមកដល់ខ្ញុំអំពីចំណែកនៃអចេលនោះ ទើបខ្ញុំជាបុគ្គលមាន ប្រយោជន៍កន្លងហួស កំព្រាហើយទួញយំ ។ ជនណាសំគាល់នូវបុគ្គលថា មានចិត្តល្អ ប្រាប់នូវអាថ៌កំបាំងចំពោះជនមានត្រកូលដ៏អាក្រក់ព្រោះទោសាគតិ ភយាគតិឬត្រេកអរដោយអំណាចរាគៈ ជននោះជាមនុស្សល្ងង់ ឈ្មោះ ថាភ្លាត់ហើយដោយឥតសង្ស័យ ។ ជនណាមានវាចាចេញទៅខាងក្រៅ រាប់ ចូលក្នុងពួកអសប្បុរស កម្ចាយនូវពាក្យ ( កំបាំងរបស់គេ ) ក្នុងទីប្រជុំ អ្នកប្រាជ្ញទាំងឡាយហៅជននោះថា ជាអ្នកមានមាត់អាក្រក់ ដូចអាសិរពិស បុគ្គលគប្បីថយចាកបុគ្គលបែបនោះឲ្យឆ្ងាយ ចេញអំពីចម្ងាយ ។ យើងលះបង់ នូវកាមទាំងពួង គឺបាយ ទឹក សំពត់ ក្នុងដែនកាសីនិងខ្លឹមចន្ទន៍ ពួកស្ត្រី ជាទីគាប់ចិត្ត កម្រងផ្កានិងគ្រឿងប្រោះព្