អដ្ឋកថា បណ្ឌរកជាតកទី ៨
[ ៥១៦-៥៣៤ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធការ ដែលទេវទត្តធ្វើមុសាវាទ ហើយត្រូវផែនដីស្រូប ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា វិកិណ្ណវាចំ ដូច្នេះជាដើម ។ សេចក្តីសង្ខេបថា កាលពួកភិក្ខុនាំគ្នាពោលទោសទេវទត្ត ក្នុងគ្រានោះព្រះសាស្តា ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះប៉ុណ្ណោះ ទេ សូម្បីក្នុងកាលមុន ទេវទត្តក៏ធ្វើមុសាវាទ ត្រូវផែនដីស្រូបហើយដូចគ្នា ដូច្នេះហើយ ទ្រង់នាំអតីតនិទានមកត្រាស់ដូចតទៅនេះថា ក្នុងអតីតកាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ឈ្មួញ ៥០០ នាក់ ចេញសំពៅទៅកាន់សមុទ្ទគ្រប់ ៧ ថ្ងៃ សំពៅដែលនៅក្នុង ទីមិនឃើញច្រាំង បានបែកធ្លាយក្នុងសមុទ្ទ ពួកមនុស្សបានជាចំណីត្រីនិង អណ្តើកទាំងអស់ សល់តែមនុស្សម្នាក់បុណ្ណោះ បុរសដែលសល់ម្នាក់នោះ ដោយកម្លាំងខ្យល់បក់អណ្តែតទៅដល់កំពង់ឈ្មោះ ករម្បិយៈ គាត់ឡើងអំពី សមុទ្ទបានហើយ អាក្រាតកាយ ដើរទៅសុំទានតាមកំពង់នោះ មនុស្សទាំងឡាយ ឃើញបុរសនោះក៏នាំគ្នាសរសើរថា បុរសនេះជាសមណៈ ជាអ្នកប្រាថ្នាតិ ច ជាអ្នកសន្តោស ហើយធ្វើសក្ការបូជា គាត់គិតថា អញបានឱកាសចិញ្ចឹម ជីវិតហើយ កាលជនទាំងនោះឲ្យគ្រឿងស្លៀកដណ្តប់ក៏មិនបានប្រាថ្នា ជនទាំងនោះ យល់ថា សមណៈដែលប្រាថ្នាតិចក្រៃលែងជាងនេះមិនមាន ដូច្នេះហើយ នាំគ្នាជ្រះថ្លាក្រៃលែងឡើង នាំគ្នាសាងអាស្រមបទឲ្យអ្នកបួសអាក្រាតនោះ ស្នាក់នៅក្នុងទីនោះ ។ គាត់មានឈ្មោះប្រាកដថាករម្បិយអចេលក កាលគាត់ នៅក្នុងទីនោះ លាភសក្ការៈជាច្រើនកើតឡើងដល់គាត់ ។ ស្តេចនាគរាជមួយនិងស្តេចគ្រុឌមួយ នាំគ្នាមកកាន់ទីបម្រើរបស់អចេលក៍ នោះ ។ ក្នុងសត្វទាំង ២ នោះ ស្តេចនាគឈ្មោះថ