សម្ពុលាជាតកទី ៩
( ទានវៈសួរថា ) ម្នាលនាងមានភ្លៅមូល នាងឈ្មោះអ្វី រងា ញ័រលើជ្រោះនៃភ្នំ ឈរនៅតែម្នាក់ឯង ម្នាលនាងមានអវ័យវៈត្រង់កណ្តាល គួរវាស់ដោយដៃ ( ចង្កេះរៀវ ) យើងសួរហើយ នាងចូរប្រាប់នូវនាមនិង ផៅពង្សដល់យើង ។ ម្នាលនាងកល្យាណី នាងជាអ្វី ម្នាលនាងមានអវ័យវៈពាក់កណ្តាលដ៏ល្អ នាងជាធីតារបស់អ្នកណា នាងញ៉ាំងព្រៃជាទីរីករាយដែលសីហៈនិងខ្លាធំអាស្រ័យនៅឲ្យភ្លឺរុងរឿង ម្នាលនាងដ៏ចម្រើន យើងឈ្មោះទានវៈ សូមសំពះនាង សូមគោរពចំពោះនាង ។ ( នាងសម្ពុលាឆ្លើយថា ) អ្នកណាជាបុត្តរបស់ព្រះរាជាក្នុង ដែនកាសី អ្នកផងតែងស្គាល់អ្នកនោះថា ព្រះនាមសោត្ថិសេន ខ្ញុំឈ្មោះនាង សម្ពុលា ជាភរិយារបស់ព្រះរាជបុត្តព្រះនាមសោត្ថិសេននោះ បពិត្រទានវៈ លោកចូរដឹងយ៉ាងនេះចុះ បពិត្រលោកដ៏ចម្រើន ខ្ញុំឈ្មោះសម្ពុលា សូមសំពះ សូមគោរពចំពោះលោក ។ បពិត្រលោកដ៏ចម្រើន ព្រះរាជបុត្តរបស់ព្រះរាជា វិទេហៈ ប្រឈួនក្តៅក្រហាយគង់នៅក្នុងព្រៃ ខ្ញុំជ្រាស្តីម្នាក់ឯងបម្រើព្រះរាជ បុត្តដែលមានរោគបៀតបៀនមួយអង្គឯងនោះ ។ មិនតែបុណ្ណោះខ្ញុំ ( ត្រាច់ ទៅ ) ដើម្បីស្វែងរកផ្លែឈើក្នុងព្រៃនាំមកនូវទឹកឃ្មុំនិងសាច់ដែលជារំពារបស់ ម្រឹគណា ( ស្វាមីរបស់ខ្ញុំ ) មានទឹកឃ្មុំនិងសាច់ ជារំពារបស់ម្រឹគនោះជា អាហារ ( កាលបើមិនមានអាហារទេសរីរៈ ) របស់ស្វាមីខ្ញុំនោះនឹងទ្រាំទ្រ មិនបានក្នុងថ្ងៃនេះដោយពិត ។ ( ទានវៈ… ) ម្នាលនាងសម្ពុលា នាងធ្វើ ( នូវការមូល មិត្ត ) នឹងព្រះរាជបុត្តប្រឈួនក្តៅក្រហាយដែលរោគប៉ះពាល់ នៅក្នុងព្រៃធ្វើ អ្វី ខ្ញុំសូមជាភស្តារបស់នាង ។ ( នាងសម្ពុលា… ) ខ្ញុំរាប់ថាមានរូបដូចម្តេចកើត ព្រោះខ្ញុំជ្រាស្តីមាន សេចក្តីសោកគ្របសង្កត់ មានខ្លួនដ៏លំ