អដ្ឋកថា សម្ពុលាជាតកទី ៩
[ ៥៣៥-៥៤៧ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ព្រះនាងមល្លិការាជទេវីទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា កា វេធមានា ដូច្នេះជាដើម ។ រឿងបច្ចុប្បន្នខ្ញុំពោលទុកហើយពិស្តារក្នុងកុម្មាសបិណ្ឌជាតក ។ ព្រះនាង មល្លិកានោះដោយអានុភាពនៃការថ្វាយនំកុម្មាសដល់ព្រះតថាគត ៣ ដុំ បាន ដល់នូវភាពជាអគ្គមហេសី របស់ព្រះបាទបសេនទិកោសល ក្នុងថ្ងៃនោះឯង ដល់ព្រមដោយកល្យាណធម៌ ៥ ប្រការមានភ្ញាក់មុនជាដើម ដល់ព្រមដោយ ញាណ ជាឧបដ្ឋាយិកានៃព្រះពុទ្ធ គោរពចំពោះព្រះស្វាមីដូចទេវតា ។ ភាព ដែលព្រះនាងគោរពចំពោះស្វាមីដូចទេវតានោះបានប្រាកដទួទៅក្នុងព្រះនគរ ។ ថ្ងៃមួយភិក្ខុទាំងឡាយ នាំគ្នាសន្ទនាក្នុងធម្មសភាថា អាវុសោទាំងឡាយ បាន ឮថា ព្រះនាងមល្លិកាទេវី ជាអ្នកសម្បូរដោយវត្ត ដល់ព្រមដោយញាណ គោរពចំពោះព្រះស្វាមីដូចទេវតា ព្រះសាស្តាយាងមកត្រាស់សួរថា ម្នាលភិក្ខុ ទាំងឡាយ អម្បាញ់មិញនេះពួកអ្នកអង្គុយប្រជុំសន្ទនាគ្នាដោយរឿងអ្វី កាល ភិក្ខុទាំងឡាយទូលឲ្យទ្រង់ជ្រាបថា បពិត្រព្រះអង្គ ដោយរឿងឈ្មោះនេះទើប ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះប៉ុណ្ណោះទេ សូម្បីក្នុងកាលមុន នាងមល្លិកានេះក៏ដល់ព្រមដោយវត្ត គោរពព្រះស្វាមីដូច ទេវតាដូចគ្នាហើយទ្រង់នាំយកអតីតនិទានមកត្រាស់ដូចតទៅនេះថា ក្នុងអតីតកាលឱរសរបស់ព្រះបាទព្រហ្មទត្ត នៅក្នុងនគរពារាណសី ព្រះនាម សោត្ថិសេនកុមារ ព្រះរាជាទ្រង់ស្ថាបនាព្រះរាជឱរស ដែលចម្រើនវ័យ ហើយនោះទុកក្នុងតំណែងឧបរាជ ព្រះអគ្គមហេសីរបស់សោត្ថិសេនកុមារនោះ ព្រះនាមថា សម្ពុលា មានព្រះរូបឆោមល្អត្រកាល ដល់ព្រមទៅដោយសរីរៈ ឥន្ទ្រិយចែងចាំង ប្រាកដដូចអណ្តាតប