ភណ្ឌុតិណ្ឌុកជាតកទី ១០
( ភណ្ឌុតិណ្ឌុកទេវតាពោធិសត្វពោលថា ) សេចក្តីមិនប្រហែស ជាឧបាយឲ្យបាននូវព្រះនិព្វានឈ្មោះអមតៈ សេចក្តីប្រហែសជាផ្លូវនៃសេចក្តី ស្លាប់ ពួកជនអ្នកមិនប្រហែសឈ្មោះថាមិនស្លាប់ ពួកជនណាជាអ្នកប្រហែស ពួកជននោះដូចជាស្លាប់ហើយ ។ សេចក្តីប្រហែសរមែងកើតឡើងព្រោះសេចក្តី ស្រវឹង ការអស់ទៅ ( នៃញាតិជាដើម ) រមែងកើតឡើងព្រោះសេចក្តីប្រហែស សេចក្តីប្រទូស្តទាំងឡាយ រមែងកើតឡើងព្រោះការអស់ទៅ ( នៃ ញាតិជាដើម ) បពិត្រព្រះអង្គដ៏ប្រសើរ មានភារៈ ( ក្នុងដែន ) ព្រះអង្គ កុំប្រហែសឡើយ ។ ពួកក្សត្រិយ៍ច្រើនអង្គមានសេចក្តីប្រហែសញ៉ាំងសេចក្តី ចម្រើននិងញ៉ាំងដែនឲ្យវិនាស ចំណែកពួកមេស្រុក អ្នកស្រុក អ្នកបួស គ្រហស្ថក៏វិនាស ។ បពិត្រព្រះរាជា ព្រះអង្គញ៉ាំងដែនឲ្យចម្រើន ភោគៈទាំងអស់ ក្នុងដែនរបស់ក្សត្រជាអ្នកប្រហែស រមែងវិនាស សេចក្តីវិនាសនោះ ជា ទុក្ខរបស់ព្រះរាជា ។ បពិត្រមហារាជ សេចក្តីប្រហែសនេះ មិនមែនជាធម៌ ( របស់ពួកព្រះរាជាបុរាណទេ ) ព្រះអង្គប្រហែសហួសប្រមាណ ពួកចោរ កម្ចាត់នូវជនបទដែលសម្បូណ៌ថ្កុំថ្កើងនោះ ។ ពួកបុត្តរបស់ព្រះអង្គ មិនមាន ទាំងប្រាក់ក៏មិនមាន ទាំងទ្រព្យក៏មិនមាន កាលបើចោរប្លន់រ្រាស្ត ( យ៉ាង នេះ ) ព្រះអង្គនឹងសាបសូន្យចាកភោគៈគ្រប់យ៉ាង ។ ពួកញាតិមិត្តនិងសម្លាញ់ រមែងមិនទទួលដឹងនូវក្សត្រនោះ ដែលជាព្រះរាជាសាបសូន្យចាកភោគៈទាំងពួង ជាបុគ្គលដែលគួរទទួលដឹងទេ ។ ពួកពលដំរី ពួកសេនា ពលរថ ពល