មហាខន្ធកៈ ពោធិកថា

ក្បាលទី 5 · ទំព័រ 2

សម័យនោះ ព្រះសម្ពុទ្ធដ៏មានជោគ បានត្រាស់ជាដំបូងទ្រង់ គង់ក្រោមម្លប់ពោធិព្រឹក្ស ក្បែរឆ្នេរស្ទឹងនេរញ្ជរា ក្នុងឧរុវេលាប្រទេស ។ គ្រា នោះឯង ព្រះដ៏មានព្រះភាគទ្រង់គង់ដោយព្រះភ្នែនតែមួយអស់ ៧ ថ្ងៃក្រោម ម្លប់ពោធិព្រឹក្សទ្រង់សោយវិមុត្តិសុខ ( គឺសុខក្នុងផលសមាបត្តិ ) ។ វេលានោះ ព្រះដ៏មានព្រះភាគ ទ្រង់រំពឹងនូវបដិច្ចសមុប្បាទធម៌ ជាអនុលោមប្បដិលោម គឺពិចារណាបណ្តោយចុះនិងច្រាសឡើង អស់បឋមយាមនៃរាត្រីដោយន័យថា សង្ខារ ទាំងឡាយកើតមានព្រោះមានអវិជ្ជ្បា២ ជាហេតុ វិញ្ញាណកើតមាន ។ បុញ្ញាភិសង្ខារនោះ បានខាងចេតនា ១៣ គឺកាមាវចរកុលសចេតនា ៨ និងរូបាវចរកុសលចេតនា ៥ ប្រព្រឹត្តទៅដោយអំណាចភាវនា ឯអបុញ្ញាភិសង្ខារ បានខាងអកុសលចេតនា ១២ ។ អានេញ្ជាភិសង្ខារ គឺ អរូបាវចរកុសលចេតនា ៤ ប្រព្រឹត្តទៅដោយអំណាចភាវនា រួមទាំងអស់ជា ២៩ ។ ឯបរិយាយក្នុងអភិធម្មថា ) បានខាងសេចក្តីមិនដឹងនូវវត្ថុ ៨ មានមិនដឹងក្នុងចំណែកខាងអតីតជាដើម ម្យ៉ាងទៀតថា បានខាងមោហចេតសិក មានលក្ខណៈ ធ្វើចិត្តឲ្យវង្វេងក្នុងអារម្មណ៍ ។ ព្រោះមានសង្ខារជាហេតុ សឡាយតនៈកើតមាន ព្រោះមាននាមរូបជាហេតុ ផស្សៈកើតមាន ព្រោះមានសឡាយតនៈជាហេតុ វេទនាកើតមាន ព្រោះមាន ផស្សៈជាហេតុ តណ្ហាកើតមាន ព្រោះមានវេទនាជាហេតុ ឧបាទានកើតមាន ព្រោះមានតណ្ហាជាហេតុ ភពកើតមាន ព្រោះមានឧបាទានជាហេតុ ជាតិកើតមាន ព្រោះមានភពជាហេតុ សេចក្តីចាស់ ស្លាប់ សោក ខ្សឹកខ្សួល លំបាក កាយ លំបាកចិត្ត និងសេចក្តីចង្ហៀតចង្អល់ទាំងឡាយកើតមាន ព្រោះមាន ជាតិជាហេតុ សេចក្តីកើតឡើងនៃកងទុក្ខទាំងអស់នេះ រមែងមានយ៉ាងនេះ ឯង ម្យ៉ាងទៀត សេចក្តីរលត់សង្ខារកើតមាន ព្រោះវិនាស និងរលត់មិន មានសេសសល់ន