អដ្ឋកថា មហាវគ្គ

ក្បាលទី 5 · ទំព័រ 8

តតិយសមន្តប្បាសាទិកា ព្រះវិនយបិដក មហាខន្ធកវណ្ណនា ព្រះមហាថេរៈទាំងឡាយ ដែលជាអ្នកដឹងអត្ថក្នុងខន្ធកៈ បានសង្គាយនា ខន្ធកៈឯណា ជាលំដាប់នៃការសង្គាយនាបាតិមោក្ខទាំង ២ ។ ឥឡូវនេះដល់ លំដាប់ពណ៌នានៃខន្ធកៈនោះហើយ ព្រោះដូច្នោះ ទើបពណ៌នានេះត្រឹមតែជា អធិប្បាយសេចក្តីដែលមិនទាន់ជាក់ច្បាស់នៃខន្ធកៈនោះ អត្ថទាំងឡាយណា នៃបទទាំងឡាយណា ខ្ញុំទាំងឡាយបានប្រកាសហើយ ក្នុងបទភាជនីយ បើខ្ញុំ ពោលអត្ថដដែលនៃបទទាំងនោះទៀតសោត តើកាលណានឹងចប់ ។ ឯអត្ថទាំង ឡាយណាជាក់ច្បាស់ហើយ នឹងមានប្រយោជន៍អ្វីដោយការពណ៌នាអត្ថទាំង ឡាយនោះទៀត ។ ឯអត្ថទាំងឡាយណា ដែលមិនទាន់ជាក់ច្បាស់ដោយ អធិប្បាយ និងអនុសន្ធិ និងដោយព្យញ្ជនៈ អត្ថទាំងនោះមិនពណ៌នាទុក តើ នរណានឹងអាចជ្រាបបាន ព្រោះដូច្នោះ ទើបមានការពណ៌នាអត្ថទាំងឡាយ នោះដូច្នេះ ។ ក្នុងបទថា តេន សមយេន ពុទ្ធោ ភគវា ឧរុវេលាយំ វិហរតិ នជ្ជា នេរញ្ជរាយ តីរេ ពោធិរុក្ខមូលេ បឋមាភិសម្ពុទ្ធោ នេះ សូម្បីមិន មានហេតុពិសេស ព្រោះតតិយាវិភត្តិ ដូចក្នុងបទថា តេន សមយេន ពុទ្ធោ ភគវា វេរញ្ជរាយំ ជាដើមក៏ពិត តែវោហារនេះ លោកលើកឡើងដោយ តតិយាវិភត្តិដូចគ្នា ព្រោះសម្លឹងវិន័យ ព្រោះដូច្នោះ អ្នកសិក្សាគប្បីជ្រាប សណ្ឋានថា ពាក្យនោះ លោកពោលតាមទំនងវោហារ ដែលលើកឡើងអំពី ដំបូងនោះឯង ក្នុងពាក្យដទៃៗ ក្រៅអំពីពាក្យនេះដទៃទៀត អំពីពាក្យបែប នេះ ក៏ក្នុងន័យនេះ ។ សួរថា អ្វីជាប្រយោជន៍ក្នុងការពោលពាក្យនោះ ឆ្លើយថា ការសម្តែង ហេតុតាំងអំពីដំបូងនៃវិនយកម្មទាំងឡាយ មានបព្វជ្ជាជាដើមជាប្រយោជន៍ ។ ពិតហើយ អ្នកសិក្សាគប្បីជ្រាបប្រយោជន៍ក្នុងការពោលពាក្យនោះ គឺ ការសម្តែងហេតុតាំងអំពីដំបូងនៃវិនយកម្មទាំងឡាយ ម