អដ្ឋកថា មុចលិន្ទកថា
ពពកដែលកើតឡើងក្នុងកាលមិនទាន់ដល់រដូវភ្លៀង ឈ្មោះថា អកាលមេឃ ( ភ្លៀងពុំជួកាល ) ឯពពកនេះកើតឡើងក្នុងខែខាងចុងនៃ រដូវក្តៅ ។ បទថា សត្តាហវទ្ទលិកា សេចក្តីថា កាលពពកនោះកើតឡើងហើយក៏ មានភ្លៀងធ្លាក់ជោកជាំអស់ ៧ ថ្ងៃ ។ បទថា សីតវាតទុទ្ទិនី សេចក្តីថា ភ្លៀងធ្លាក់ ៧ ថ្ងៃនោះ បានឈ្មោះ ថា ភ្លៀងលាយខ្យល់ត្រជាក់ ព្រោះថា ថ្ងៃដែលខ្យល់ត្រជាក់លាយគ្រាប់ ភ្លៀងបក់ផាត់ទៅដោយជុំវិញពាល់ត្រូវហើយ ។ ច្រើនបទថា អថ ខោ មុចលិន្ទោ នាគរាជា សេចក្តីថា ស្តេចនាគ មានអានុភាពធំ កើតឡើងត្រង់ស្រះបោក្ខរណី ជិតដើមរាំងអន្លក់នោះឯង ។ ច្រើនបទថា សត្តក្ខត្តុំ ភោគេហិ បរិក្ខិបិត្វា សេចក្តីថា កាល ស្តេចនាគព័ទ្ធជុំំវិញព្រះកាយ ដោយរង្វេល ៧ ជុំ បើកពពារធំខាងលើព្រះ សីសៈយ៉ាងនោះ ខាងក្នុងនៃរង្វេលរបស់ស្តេចនាគនោះ មានប្រមាណបុន បន្ទប់ក្នុងលោហប្រាសាទ ព្រោះហេតុនោះ ទើបព្រះមានព្រះភាគហាក់ដូចជា ប្រថាប់គង់ក្នុងប្រាសាទដែលមិនមានខ្យល់ មានទ្វារ និងបង្អួចបិទ ។ បទថា មា ភគវន្តំ សីតំ ជាដើម សម្តែងហេតុដែលស្តេចនាគនោះ ធ្វើយ៉ាងនោះ ។ សេចក្តីពិត ស្តេចនាគនោះបានធ្វើយ៉ាងនោះ ដោយតាំងចិត្ត ថា រងាកុំបីបៀតបៀនព្រះមានព្រះភាគឡើយ កម្តៅកុំបីបៀតបៀនព្រះមាន ព្រះភាគ និងសម្ផស្ស មានរបោមជាដើម កុំបីបៀតបៀនព្រះមានព្រះភាគ ឯ ការពិត កាលមានភ្លៀងធ្លាក់ជោកជាំអស់ ៧ ថ្ងៃក្នុងទីនោះ មិនមានកម្តៅ ឡើយ ។ សូម្បីយ៉ាងនោះ ក៏សមគួរដែលស្តេចនាគនោះនឹងគិតយ៉ាងនេះថា បើពពកបាត់ទៅក្នុងចន្លោះៗ ការក្តៅគង់មាន សូម្បីការក្តៅនោះ កុំបីបេតោ បៀនព្រះអង្គឡើយ ។