រាជាយតនកថា

ក្បាលទី 5 · ទំព័រ 30

លុះថ្ងៃ ៧ កន្លងទៅហើយ លំដាប់នោះ ព្រះដ៏មានជោគ ទ្រង់ក្រោកចេញចាកសមាធិនោះហើយ យាងចេញពីម្លប់ដើមរាំង ហើយយាង ចូលទៅកាន់ដើមរាជាយតនៈ ( ដើមកែស ) លុះចូលទៅដល់ហើយទ្រង់គង់ ដោយព្រះភ្នែនតែមួយបង្គុយអស់ ៧ ថ្ងៃក្រោមម្លប់ដើមរាជាយតនៈ ទ្រង់ សោយវិមុត្តិសុខ ( គឺសុខក្នុងផលសមាបត្តិ ) ។ សម័យនោះឯង មានពាណិជពីរនាក់ ( ជាបងប្អូននឹងគ្នាបង្កើត ) ឈ្មោះតបុស្សៈ ១ ភល្លិកៈ ១ ជាអ្នកដើរផ្លូវឆ្ងាយ ចេញអំពីឧក្កលជនបទ សំដៅទៅកាន់ប្រទេសនោះ ។ គ្រានោះ មានទេវតាជាញាតិសាលោហិតរបស់ តបុស្សៈ និងភល្លិកពាណិជ បាននិយាយពាក្យនេះនឹងតបុស្សៈ ភល្លិកពាណិជថា ម្នាលគ្នាយើង ព្រះដ៏មានព្រះភាគអង្គនេះ ទើបនឹងបានត្រាស់ជា ដំបូង ឥឡូវព្រះអង្គគង់នៅក្រោមម្លប់រាជាយតនៈ ( ឯណោះ ) អ្នកទាំងឡាយ គួរចូលទៅបូជាព្រះដ៏មានព្រះភាគអង្គនោះដោយសដូវផង់ និងសដូវ ដុំចុះ ការបូជានោះនឹងបានជាប្រយោជន៍ នឹងសេចក្តីសុខដល់អ្នកទាំងឡាយ អស់កាលយូរអង្វែង ។ គ្រានោះ តបុស្សៈ និងភល្លិកពាណិជក៏នាំយកនូវ សដូវផង់ និងសដូវដុំ ចូលទៅរកព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយស្ថិតនៅក្នុងកន្លែងដ៏សមគួរ ។ លុះតបុស្សៈ និងភល្លិកពាណិជស្ថិតនៅក្នុងកន្លែងដ៏សមគួរហើយ ទើបពោលពាក្យនេះនឹង ព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះដ៏មានព្រះភាគទទួលនូវ សដូវផង់ និងសដូវដុំរបស់យើងខ្ញុំ ព្រោះថា ការទទួលនឹងបានជាប្រយោជន៍