ជីវកថា
ទើបទ្រង់យាងទៅកាន់ចារិក សំដៅទៅរកក្រុងពារាណសី ។ មានអាជីវកម្នាក់ ឈ្មោះឧបកៈ បានឃើញព្រះដ៏មាន ព្រះភាគស្តេចទៅកាន់ផ្លូវឆ្ងាញ់ ក្នុងចន្លោះនៃគយាប្រទេសផង ក្នុងចន្លោះ ពោធិព្រឹិក្សផង លុះឃើញហើយក៏ពោលពាក្យនេះនឹងព្រះដ៏មានព្រះភាគថា ម្នាលអាវុសោ ឥន្ទ្រិយទាំងឡាយរបស់អ្នកជ្រះថ្លាណាស់ ឆវីវណ្ណ របស់ អ្នកក៏បរិសុទ្ធផូរផង់ ម្នាលអាវុសោ អ្នកបួសចំពោះគ្រូណា អ្នកណាជាគ្រូ របស់អ្នក អ្នកពេញចិត្តនឹងធម៌របស់គ្រូណា ។ កាលឧបកាជីវកសួរយ៉ាង នេះហើយ ព្រះដ៏មានព្រះភាគទ្រង់ឆ្លើយតបដោយពាក្យជាគាថាទៅរកឧបកា- តថាគត ជាអ្នកគ្របសង្កត់នូវតេភូមិកធម៌ទាំងអស់ ត្រាស់ដឹង នូវចតុភូមិកធម៌ទាំងអស់ មិនប្រឡាក់ដោយកិលេសក្នុង តេភូមិកធម៌ទាំងអស់ បានលះចោលនូវតេភូមិកធម៌ទាំងអស់ ហើយ មានចិត្តផុតស្រឡះហើយ ព្រោះអស់ទៅនៃ តណ្ហា ដឹងច្បាស់នូវចតុភូមិកធម៌ដោយខ្លួនឯង ( ចាំបាច់ ) ចំពោះបុគ្គលណា ។ តថាគតមិនមានអាចារ្យទេ មិនមាន បុគ្គលដទៃស្មើនឹងតថាគតឡើយ ក្នុងលោកនេះ ព្រមទាំង ទេវលោកមិនមានបុគ្គលប្រៀបផ្ទឹមនឹងតថាគតបានឡើយ ។ ព្រោះថា តថាគតជាអរហន្តក្នុងលោក ជាសាស្តាខ្ពស់ផុត ។ ជាអ្នកត្រាស់ដឹងដោយប្រពៃ ចំពោះខ្លួនឯង តថាគតមាន សេចក្តីត្រជាក់ មានភ្លើងកិលេសរលត់ហើយ ។ ឥឡូវ តថាគតទៅកាន់ក្រុងនៃពួកជន អ្នកកាសីដើម្បីនឹងសម្តែង ធម្មចក្ក ( ដោយបំណងថា ) តថាគតនឹងទូងនូវស្គរ គឺ អមតនិព្វានចំពោះសត្វលោក ដែលងងឹតគឺអវិជ្ជាកំពុងគ្រប សង្កត់ ។ ឧបកាជីវកក៏តបថា ម្នាលអាវុសោ អ្នកប្តេជាខ្លួនអ្នកថាយ៉ាងណា អ្នក ( គួរដើម្បីបាននូវឈ្មោះ ) ថា អនន្តជិនៈ ( យ៉ាងនោះឯង ) ។