មិនចាំបាច់ពណ៌នាសុត្តន្តកថា
ពណ៌នាតែវិនយកថាបុណ្ណោះ ។ បទថា សាវ តស្ស អាយស្មតោ ឧបសម្បទា អហោសិ សេចក្តីថា ក្នុងថ្ងៃ ១៥ កើត ខែអាសាឍ កាលព្រះកោណ្ឌញ្ញៈ និងទេវតា ១៨ កោដិ តាំងនៅក្នុងសោតាបត្តិផលហើយ ព្រះវាចានោះឯង សុទ្ធសឹង សម្រេចដោយព្រះពុទ្ធវចនៈនៃព្រះមានព្រះភាគថា អ្នកចូរមកជាភិក្ខុចុះ ដូច្នេះ បានជាឯហិភិក្ខុឧបសម្បទារបស់អ្នកមានអាយុនោះ ។ ក្នុងបទថា អថ ខោ អាយស្មតោ ច វប្បស្ស ជាដើម មានវិនិច្ឆ័យថា ក្នុងថ្ងៃ ១ រោច ធម្មចក្ខុបានកើតឡើងដល់ព្រះវប្បៈ ក្នុងថ្ងៃ ២ រោច បានកើតឡើងដល់ព្រះភទ្ទិយៈ ក្នុងថ្ងៃ ៣ រោច បានកើតដល់ព្រះមហា នាម ក្នុងថ្ងៃ ៤ រោច បានកើតឡើងដល់ព្រះអស្សជិ ។ ដើម្បីជម្រះមន្ទិល ដែលកើតឡើងក្នុងកម្មដ្ឋានរបស់ភិក្ខុទាំងនេះ ព្រះ- មានព្រះភាគ ទ្រង់បាននៅខាងក្នុងវិហារបុណ្ណោះ ។ កាលមន្ទិលនៃកម្មដ្ឋាន កើតឡើងថ្មើរណា ទ្រង់ក៏បានចុះមកអំពីអាកាស ហើយទ្រង់ជម្រះចេញ ។ ក្នុងថ្ងៃ ៥ រោច នៃបក្ខ ព្រះអង្គបានឲ្យភិក្ខុទាំងអស់ប្រជុំ ព្រមគ្នា ហើយត្រាស់ទូន្មានដោយអនត្តសូត្រ ( អនត្តលក្ខណសូត្រ ) ព្រោះ ហេតុនោះ ទើបព្រះធម្មសង្គាហកាចារ្យពោលថា អថ ខោ ភគវា បញ្ចវគ្គិយេ ជាដើម ។ បទថា តេន ខោ បន សមយេន ឆ លោកេ អរហន្តោ ហោន្តិ សេចក្តីថា ក្នុងថ្ងៃ ៥ រោច មនុស្ស ៦ នាក់ ជាព្រះអរហន្តក្នុង លោក ។ បព្វជារបស់ព្រះយស សម័យនោះឯង ក្នុងក្រុងពារាណសីមានកុលបុត្រ ( ម្នាក់ ) ឈ្មោះយស ជាកូនសេដ្ឋីជាបុគ្គលចម្រើនដោយសេចក្តីសុខ ។ យសកុលបុត្រ នោះ មានប្រាសាទ ៣ ប្រាសាទ ១ សម្រាប់នៅក្នុងរដូវរងា ប្រាសាទ ១ សម្រាប់នៅក្នុងរដូវក្តៅ ប្រាសាទ ១ សម្រាប់នៅក្នុងរដូវភ្លៀង ។ យស កុលបុត្រនោះ មាតាបិតា ឲ្យពួកអ្នកភ្លេងតូរ្យតន្រ្តី សុទ