មារកថា

ក្បាលទី 5 · ទំព័រ 93

កើតមានក្នុងលោកក្នុងកាលនោះឯង ។ បព្វជ្ជារបស់គ្រហស្ថជាសម្លាញ់គ្នា ៤ នាក់ ចប់ ៥ មានគ្រហស្ថជាសម្លាញ់របស់ព្រះយសដ៏មានអាយុ ប្រមាណ ៥០ នាក់ ( ទៀត ) ជាអ្នកនៅក្នុងជនបទ ( ស្រុកក្រៅ ) ជាកូននៃពួក ត្រកូលទាំងឡាយមានបុព្វបុរសជាលំដាប់នៃបុព្វបុរស បានឮដំណឹងច្បាស់ថា យសកុលបុត្រកោរសក់ និងពុកមាត់ពុកចង្កា ហើយស្លៀកដណ្តប់សំពត់ កាសាយៈ ចេញទៅអំពីផ្ទះ ហើយបួសក្នុងភេទនៃបុគ្គលមិនមានប្រយោជន៍ ដោយផ្ទះ ។ លុះជនទាំងនោះបានឮដំណឹង ( យ៉ាងនេះ ) ហើយ ក៏ត្រិះរិះ ដូច្នេះថា យសកុលបុត្រកោរសក់ និងពុកមាត់ពុកចង្កា ហើយស្លៀកសំពត់ កសាយៈចេញអំពីផ្ទះ ហើយបួសក្នុងភេទនៃបុគ្គលមិនមានប្រយោជន៍ដោយ ផ្ទះក្នុងធម្មវិន័យណា ធម្មវិន័យនោះមិនមែនជារបស់ថោកទាបដោយពិត ទាំង បព្វជ្ជានោះសោតក៏មិនមែនជារបស់ថោកទាបឡើយ ។ បុរសទាំង ៥០ នាក់ នោះនាំគ្នាចូលទៅរកព្រះយសដ៏មានអាយុ លុះចូលទៅដល់ហើយក៏ថ្វាយបង្គំ ព្រះយសដ៏មានអាយុ ហើយឋិតនៅក្នុងទីដ៏សមគួរ ។ គ្រានោះ ព្រះយស ដ៏មានអាយុនាំគ្រហស្ថជាសម្លាញ់ទាំង ៥០ នាក់នោះ ចូលទៅគាល់ព្រះដ៏មាន ព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយ ។ នៅក្នុងទីដ៏សមគួរ លុះព្រះយសដ៏មានអាយុអង្គុយនៅក្នុងទីដ៏សមគួរហើយ ទើបក្រាបទូលព្រះដ៏មានព្រះភាគដោយពាក្យនេះថា បពិត្រ ព្រះអង្គដ៏ចម្រើន គ្រហស្ថជាសម្លាញ់របស់ខ្ញុំព្រះអង្គមានប្រមាណ ៥០ នាក់ ទាំងនេះជាអ្នក នៅក្នុងជនបទ ជាបុត្រនៃពួកត្រកូលមានបុព្វបុរសជាលំដាប់នៃបុព្វបុរស សូម ព្រះដ៏មានព្រះភាគទ្រង់ឲ្យឱវាទប្រៀនប្រដៅសម្លាញ់ទាំងអម្បាលនេះឲ្យទាន។