ឧបជ្ឈាយវត្តកថា

ក្បាលទី 5 · ទំព័រ 182

សម័យនោះឯង ភិក្ខុទាំងឡាយមិនមានឧបជ្ឈាយ៍ គ្មានអ្នក ទូន្មាន គ្មានអ្នកប្រៀនប្រដៅ ស្លៀកក៏មិនត្រឹមត្រូវ ដណ្តប់ក៏មិនត្រឹមត្រូវ ទាំងឫកមារយាទក៏មិនបរិបូណ៌ នាំគ្នាត្រាច់ទៅដើម្បីបិណ្ឌបាត កាលពួក មនុស្សកំពុងតែបរិភោគ ( ពួកភិក្ខុនោះ ) បង្អោនបាត្រសម្រាប់សុំទៅពីខាងលើ ភោជនខ្លះ បង្អោនបាត្រសម្រាប់សុំទៅពីខាងលើខាទនីយខ្លះ បង្អោនបាត្រ សម្រាប់សុំទៅពីខាងលើវត្ថុ ដែលបុគ្គលគប្បីលិទ្ធជញ្ជាប់ខ្លះ បង្អោនបាត្រ សម្រាប់សុំទៅពីខាងលើទឹកសម្រាប់ផឹកខ្លះ សូមសម្លខ្លះ បាយខ្លះ ដោយខ្លួន ឯងហើយបរិភោគ មានសំឡេងហោក្រេញ្ជៀវ សំឡេងខ្លាំងនៅក្នុងរោងបាយ ខ្លះ ។ មនុស្សទាំងឡាយពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈ ជាសក្យបុត្រមិនសមនឹងស្លៀកក៏មិនត្រឹមត្រូវ ដណ្តប់ក៏មិនត្រឹមត្រូវ មានឫក មារយាទមិនសមគួរ ត្រាច់ទៅដើម្បីបិណ្ឌបាត កាលពួកមនុស្ស កំពុងតែ បរិភោគ ( ភិក្ខុទាំងនោះ ) បង្អោនបាត្រសម្រាប់សុំទៅលើភោជនខ្លះ បង្អោន បាត្រសម្រាប់សុំទៅលើខាទនីយខ្លះ បង្អោនបាត្រសម្រាប់សុំទៅខាងលើវត្ថុ សម្រាប់លិទ្ធជញ្ជាប់ខ្លះ បង្អោនបាត្រសម្រាប់សុំទៅខាងលើទឹកសម្រាប់ផឹកខ្លះ សូមសម្លខ្លះ បាយខ្លះ ដោយខ្លួនឯងហើយបរិភោគ មានសំឡេងហោ ក្រេញ្ជៀវ មានសំឡេងខ្លាំងក្នុងរោងបាយខ្លះ ដូចជាពួកព្រាហ្មណ៍ដែលនៅក្នុង កន្លែងជាទីបរិភោគនៃព្រាហ្មណ៍សោះឡើយ ។ ភិក្ខុទាំងឡាយ បានឮពួកមនុស្សទាំងនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ហើយ ។ ពួកភិក្ខុណាមានសេចក្តីប្រាថ្នាតិច ជាអ្នក