សម្មាវត្តនាទិកថា
សម័យនោះឯង ពួកសទ្ធិវិហារិកមិនបានប្រព្រឹត្តល្អ ( គឺមិន បានយកចិត្តទុកដាក់ ) នឹងឧបជ្ឈាយ៍ទាំងឡាយឡើយ ។ ភិក្ខុទាំងឡាយណា មានសេចក្តីប្រាថ្នាតិច ។ បេ ។ ភិក្ខុទាំងនោះពោលទោស តិះដៀល បន្តុះ បង្អាប់ថា ពួកសទ្ធិវិហារិកមិនសមបើនឹងមិនប្រព្រឹត្តល្អនឹងឧបជ្ឈាយ៍សោះ ។ គ្រានោះ ភិក្ខុទាំងនោះបានក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ បានឮថា ពួកសទ្ធិវិហារិកមិនបានប្រព្រឹត្តល្អនឹងឧបជ្ឈាយ៍ពិតមែនឬ ។ ភិក្ខុទាំងឡាយក្រាបទូល ថា សូមទ្រង់ព្រះមេត្តាប្រោសពិតមែន ។ ព្រះពុទ្ធដ៏មានជោគទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ពួកសទ្ធិវិហារិកមិនសមបើនឹងមិនប្រព្រឹត្តល្អនឹងឧបជ្ឈាយ៍ ទេ ។ ព្រះដ៏មានបុណ្យទ្រង់បន្ទោសហើយ ទ្រង់ធ្វើធម្មីកថា រួចត្រាស់ហៅ ភិក្ខុទាំងឡាយមកទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ សទ្ធិវិហារិកមិនគួរនឹង មិនប្រព្រឹត្តល្អនឹងឧបជ្ឈាយ៍ទេ ភិក្ខុណាដែលមិនប្រព្រឹត្តល្អនឹងឧបជ្ឈាយ៍ ត្រូវអាបត្តិទុក្កដ ។ ពួកសទ្ធិវិហារិកទាំងនោះក៏នៅតែមិនប្រព្រឹត្តល្អក្នុងឧបជ្ឈាយ៍ ដដែល។ ភិក្ខុទាំងឡាយបានក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ទើបព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យ ឧបជ្ឈាយ៍ បណ្តេញសទ្ធិវិហារិក ដែលមិនបានប្រព្រឹត្តល្អចេញ ។ ម្នាលភិក្ខុ ទាំងឡាយ ឧបជ្ឈាយ៍ត្រូវបណ្តេញសទ្ធិវិហារិកយ៉ាងនេះ គឺឧបជ្ឈាយ៍បញ្ជាក់ ឲ្យដឹងដោយកាយ បញ្ជាក់ឲ្យដឹងដោយវាចា ឬទាំងកាយ ទាំងវាចាថា អញ បណ្តេញអ្នកឯង ឥឡូវនេះក្តី ថាអ្នកឯងកុំចូលមកក្នុងទីនេះក្តី ថាអ្នកឯងចូរ