អដ្ឋកថា សម្មាវត្តនាទិកថា

ក្បាលទី 5 · ទំព័រ 224

បទថា ន សម្មា វត្តន្តិ សេចក្តីថា មិនធ្វើឧបជ្ឈាយវត្តតាម ដែលទ្រង់បញ្ញត្តឲ្យបរិបូណ៌ ។ បទថា យោ ន សម្មា វត្តេយ្យ សេចក្តីថា សទ្ធិវិហារិកណាមិនធ្វើ វត្តតាមដែលទ្រង់បញ្ញត្តឲ្យបរិបូណ៌ សទ្ធិវិហារិកនោះ ត្រូវអាបត្តិទុក្កដ ។ បទថា បណាមេតព្វោ បានដល់ គប្បីរុករាន ។ បទថា នាធិមត្តំ បេមំ ហោតិ សេចក្តីថា មិនមានការស្រឡាញ់ បុត្រ និងធីតាក្រៃលែងក្នុងឧបជ្ឈាយ៍ ។ បទថា នាធិមត្តា ភាវនា ហោតិ សេចក្តីថា មិនបណ្តុះម្រេត្តីភាព ក្រៃលែង ។ ចំណែកល្អគប្បីជ្រាបដោយបដិបក្ខន័យដែលពោលហើយ ។ បទថា អលំ បណាមេតុំ សេចក្តីថា សមគួរបណាម ( បណ្តេញ ) ។ បទថា អបណាមេន្តោ ឧបជ្ឈាយោ សាតិសារោ ហោតិ សេចក្តី ថា កាលឧបជ្ឈាយ៍មិនបណាម រមែងជាអ្នកមានទោស គឺរមែងត្រូវអាបត្តិ ព្រោះហេតុដូច្នោះ កាលសទ្ធិវិហារិកមិនប្រព្រឹត្តតាមធម៌ គួរត្រូវបណាម គឺ បណ្តេញពិត ។ ក្នុងការមិនប្រព្រឹត្តតាមធម៌ មានវិនិច្ឆ័យដូច្នេះថា កាល សទ្ធិវិហារិកមិនធ្វើវត្ត ដោយគ្រាន់តែជ្រលក់ចីវរ ការវិនាសរមែងមានដល់ ឧបជ្ឈាយ៍ ។ ព្រោះហេតុនោះ កាលសទ្ធិវិហារិកដែលផុតនិស្ស័យហើយក្តី មិនទាន់ផុតក្តី មិនធ្វើវត្តនោះ ក៏ត្រូវអាបត្តិដូចគ្នា ។ តាំងអំពីឲ្យបាត្រដល់ បុគ្គលខ្លះទៅ ត្រូវអាបត្តិដល់អ្នកមិនទាន់ផុតនិស្ស័យបុណ្ណោះ ។ ពួកសទ្ធិវិហារិកប្រព្រឹត្តប្រពៃ ឧបជ្ឈាយ៍មិនប្រព្រឹត្តប្រពៃ ត្រូវអាបត្តិដល់ឧបជ្ឈាយ៍ៗ ប្រព្រឹត្តប្រពៃ សទ្ធិវិហារិកមិនប្រព្រឹត្តប្រពៃ ត្រូវអាបត្តិដល់សទ្ធិវិហារិក ។ កាលឧបជ្ឈាយ៍ត្រេកអរក្នុងវត្ត ពួកសទ្ធិវិហារិកសូម្បីមានច្រើន ក៏ត្រូវអាបត្តិ គ្រប់រូប ។