ឬត្រូវធ្វើធម្មកថា
ដល់អាចារ្យនោះ ។ បើអាចារ្យត្រូវគរុកាបត្តិគួរនឹងចូលបរិវាស អន្តេវាសិក ត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា សង្ឃគប្បីឲ្យបរិវាសដល់អាចារ្យ ( របស់អញ ) ដោយឧបាយដូចម្តេចហ្ន៎ បើអាចារ្យគួរនឹងទាញអន្តរាបត្តិ ចូលមកក្នុងមូលាបត្តិ អន្តេវាសិកត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា សង្ឃគប្បីទាញអន្តរាបត្តិចូលមកដាក់ ក្នុងមូលាបត្តិចំពោះអាចារ្យ ( របស់អញ ) ដោយឧបាយដូចម្តេចហ្ន៎ បើ អាចារ្យគួរដល់មានត្ត អន្តេវាសិកត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា សង្ឃគប្បីឲ្យ មានត្តដល់អាចារ្យដោយឧបាយដូចម្តេចហ្ន៎ បើអាចារ្យគួរដល់អព្ភានកម្ម អន្តេវាសិកត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា សង្ឃគប្បីធ្វើអព្ភានកម្ម ( ចំពោះអាចារ្យ ) ដោយឧបាយដូចម្តេចហ្ន៎ ។ បើសង្ឃមានប្រាថ្នាដើម្បីធ្វើនូវកម្ម គឺតជ្ជនីយកម្ម ក្តី និយស្សកម្មក្តី បព្វាជនីយកម្មក្តី បដិសារណីយកម្មក្តី ឧក្ខេបនីយកម្មក្តី ចំពោះអាចារ្យ អន្តេវាសិកត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា ធ្វើដូចម្តេចហ្ន៎ កុំឲ្យ សង្ឃធ្វើកម្មដល់អាចារ្យ ឬសង្ឃគប្បីបង្អោនទៅដើម្បីកម្មស្រាលដល់អាចារ្យ នោះ ម្យ៉ាងទៀត កម្ម គឺតជ្ជនីយកម្មក្តី និយស្សកម្មក្តី បព្វាជនីយកម្មក្តី បដិសារណីយកម្មក្តី ឧបេក្ខបនីយកម្មក្តី ដែលសង្ឃបានធ្វើដល់អាចារ្យនោះ ហើយ អន្តេវាសិកត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា ធ្វើដូចម្តេចហ្ន៎ឲ្យលោកអាចារ្យ ប្រព្រឹត្តល្អទៅ ឲ្យប្រព្រឹត្តសម្របរោម គឺមិនប្រកួតប្រកាន់ ឲ្យប្រព្រឹត្តវត្តគួរ ដល់កិរិយារលាស់ខ្លួនចេញចាកអាបត្តិ សង្ឃគប្បីរម្ងាប់នូវកម្មនោះឲ្យ ។