អដ្ឋកថា ឧបជ្ឈាយសទ្ធិវិហារិកវត្តកថា

ក្បាលទី 5 · ទំព័រ 279

បទថា កិន្តាយំ ភិក្ខុ ហោតិ សេចក្តីថា ភិក្ខុនេះជាអ្វីនឹង លោក ។ បទថា អញ្ញេហិ ឱវទិយោ អនុសាសិយោ សេចក្តីថា លោក ដែលភិក្ខុដទៃត្រូវដាស់តឿន និងត្រូវប្រៀនប្រដៅ ។ បទថា ពាហុល្លាយ អាវត្តោ យទិទំ គណពន្ធិកំ សេចក្តីថា ការជាប់ ជំពាក់ដោយពួកគណៈ នៃភាពជាបុគ្គលប្រាថ្នាច្រើននេះមាន ហេតុនោះ ភាពជាអ្នកប្រាថ្នាច្រើននេះ ឈ្មោះថា មានការជាប់ជំពាក់ដោយពួកគណៈ មានពាក្យអធិប្បាយថា ភាពជាអ្នកប្រាថ្នាច្រើន ដែលឈ្មោះថា មានការជាប់ជំពាក់ ដោយពួកគណៈនេះឯណា លោកវិលមកដើម្បីប្រយាជន៍ដល់ភាពជា អ្នកល្មោភនោះរហ័សពេក ។ បទថា អព្យត្តា បានដល់ អ្នកប្រាសចាកបញ្ញាជាគ្រឿង នៃអ្នកឈ្លាស ។ ពីរបទថា អញ្ញតរោបិ អញ្ញតិត្ថិយបុព្វោ បានដល់ បរិព្វាជកឈ្មោះបសុរៈ ។ បានឮថា បុរសនេះគិតថា នឹងលួចធម៌ ទើបបួស ក្នុងសម្នាក់ព្រះឧទាយិត្ថេរ ដែលជាអ្នកពោលប្រកបដោយធម៌ បានលើក វាទៈរបស់លោក ។ ភិក្ខុអ្នកឈ្លាសក្នុងបទថា អនុជានាមិ ភិក្ខវេ ព្យត្តេន ភិក្ខុនា ជាដើម មានលក្ខណៈដូចពោលហើយ ក្នុងអដ្ឋកថានៃភិក្ខុនោវាទសិក្ខាបទខាងដើម នោះឯង ។ ចំណែកភិក្ខុដែលអាចធ្វើកិច្ចជាដើមថា ព្យាបាលអន្តេវាសិកក្តី សទ្ធិវិហារិកដែលអាពាធក្តី ព្រះមានព្រះភាគបំណងយកថា ជាអ្នកអាចក្នុង ទីនេះ ។ ពិតហើយ ព្រះមានព្រះភាគបានត្រាស់ពាក្យនេះទុកថា ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ ៥ គួរឲ្យកុលបុត្រឧបសម្បទា គួរឲ្យនិស្ស័យ គួរឲ្យ សាមណេរឧបដ្ឋាក អង្គ ៥ ពួកណា អង្គ ៥ គឺជាអ្នកអាចព្យាបាលឯង ឬឲ្យអ្នកដទៃជួយព្យាបាលអន្តេវាសិក ឬសទ្ធិវិហារិកដែលអាពាធ ជាអ្នកអាច រម្ងាប់ឯង ឬឲ្យអ្នកដទៃជួយរម្ងាប់ ការអផ្សុករបស់អន្តេវាសិក ឬសទ្ធិវិហារិក ជាអ្នកអាចបន្ទោបង់ឯង ឬឲ្យអ្នកដ