អាចរិយន្តេវាសិកវត្តកថា
បទថា បក្ខសង្កន្តេសុ បានដល់ ទៅចូលពួកតិរ្ថិយ ។ បទថា អនុជានាមិ ភិក្ខុវេ អាចរិយំ សេចក្តីថា តថាគតអនុញ្ញាត អាចារ្យដែលទូន្មានអាចារៈ និងសមាចារៈ ។ បទទាំងពួង មានបទថា អាចរិយោ ភិក្ខវេ អន្តេវាសិកម្ញិ ជាដើម គប្បីជ្រាបដោយអំណាចបទដែលពោលហើយ ដោយន័យថា ឧបជ្ឈាយោ ភិក្ខវេ សទ្ធិវិហារិកម្ហិ ជាដើមនោះឯង ។ ព្រោះថា ក្នុងបទថា អាចរិយោ ជាដើម ផ្សេងគ្នាត្រឹមតែព្យញ្ជនៈបុណ្ណោះ ។ ឯក្នុងបទថា អន្តេវាសិកា អាចរិយេសុ ន សម្មា វត្តន្តិ សេចក្តីថា អន្តេវាសិកទាំងឡាយ មិនប្រព្រឹត្តប្រពៃក្នុងអាចារ្យទាំងឡាយនេះ អ្នកសិក្សាគប្បីជ្រាបថា ជាអាបត្តិដល់និស្សយន្តេវាសិក ដោយលក្ខណៈ ដែលខ្ញុំពោលហើយខាងដើមនោះឯងថា ក្នុងការមិនប្រព្រឹត្តប្រពៃ មានវិនិច្ឆ័យ ដូច្នេះថា កាលសទ្ធិវិហារិកមិនធ្វើវត្តដោយគ្រាន់តែជ្រលក់ចីវរ ការវិនាស រមែងមានដល់ឧបជ្ឈាយ៍ ព្រោះហេតុនោះ ទើបជាអាបត្តិដូចគ្នា ទាំងអ្នកផុត និស្ស័យហើយ ទាំងអ្នកមិនទាន់ផុត ដែលមិនធ្វើវត្តនោះឯងថា តាំងអំពីឲ្យ បាត្រដល់បុគ្គលខ្លះទៅ ត្រូវអាបត្តិដល់បុគ្គលដែលមិនទាន់ផុតនិស្ស័យ បុណ្ណោះ ព្រោះថា និស្សយន្តេវាសិកគួរធ្វើអាចរិយវត្តទាំងពួង ត្រឹមវេលា ដែលខ្លួនអាស្រ័យជាមួយអាចារ្យបុណ្ណោះ ។ ចំណែកបព្វជ្ជន្តេវាសិក ឧបសម្បជ្ជន្តេវាសិក និងធម្មន្តេវាសិក ទោះបីផុតនិស្ស័យហើយ ក៏គង់ធ្វើវត្ត តាំងអំពីដើម រហូតដល់ជ្រលក់ចីវរ តែជាអនាបត្តិដល់អន្តេវាសិកទាំងនោះ ព្រោះហេតុ មានមិនសាកសួរជាមុន ហើយឲ្យបាត្រជាដើម ។ ហើយក្នុង អន្តេវាសិកទាំងនេះ បព្វជ្ជន្តេវាសិក និងឧបសម្បទន្តេវាសិក ជាភារៈរបស់ អាចារ្យរហូតអស់ជីវិត និស្សយន្តេវាសិក និងធម្មន្តេវាសិក នៅក្នុងសម្នាក់ ដរ